Man City ពេញ​ចិត្ត​ចង់​ទិញ​យក​​ ខ្សែ​ការពារ​វ័យ​ក្មេង​ថ្លៃ​ជិត​ ៦០​​លាន​ដុល្លារ​រូប​នេះ​ពី​ Sporting CP

admin

ក្លឹប​ Manchester City ត្រូវ​បាន​សារព័ត៌មាន​ Daily Mail ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ពេញ​ចិត្ត​ចង់​ទិញ​យក​ខ្សែ​ការ​ពារ​ Nuno Mendes ពី​ក្លឹប​ Sporting CP សម្រាប់​រដូវកាល​ក្ដៅ​ថ្មី​នេះ​។

 

 

 

កីឡាករ​វ័យ​១៩​ឆ្នាំ​ខាង​លើ​ ត្រូវ​បាន​ខាង​ Sporting CP ដាក់​តម្លៃ​លក់​ជាង​ ៥៩​លាន​ដុល្លារ​ទៅ​ឲ្យ​ក្លឹប​ដែល​ចង់​បាន​។ ប៉ុន្តែ​ Man City មិន​យល់​ឃើញ​ថា​ Mendes មាន​តម្លៃ​ខ្លួន​រហូត​ដល់​ជិត​ ៦០​លាន​ដុល្លារ​ហ្នឹង​នោះ​ឡើយ​ ដោយ​ក្លឹប​នេះ​បាន​ឲ្យ​ថ្លៃ​ជាង​ ៣៤​លាន​ដុល្លារ​ប៉ុណ្ណោះ​ទើប​ព្រម​ទិញ​យក​។

យ៉ាង​ណា​ក្ដី​មិន​មែន​មាន​តែ​​ Man City មួយ​ប៉ុណ្ណោះ​ដែល​ចង់​បាន​ខ្សែការពារ​វ័យ​ក្មេង​រូប​នេះ​ ដោយ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ក្លឹប​ Wolves ក៏​បាន​ទាក់​ទង​ចង់​បាន​ផង​ដែរ​ ។

បើ​តាម​ប្រភព​ខាង​លើ​ រវាង​ក្លឹប​ទាំង​ពីរ​នេះ​ Man City ជា​ក្លឹប​ដែល​ Mendes ចង់​ទៅ​ជាង​ដោយ​ខណៈ​នេះ​ពេល​នេះ​ក្លឹប​នេះ​កំពុង​ចរចា​បន្ត​ជា​មួយ​ Sporting CP លើ​រឿង​ទិញ​លក់​កីឡាករ​រូប​នេះ​៕

ប្រភព៖ Dailymail

Next Post

អុញ!​ បាសេឡូណា ពិចារណា​​នាំ​កីឡាករ​ឡើង​តុលាការ ប្រសិន​បើ​ពួក​គេ​មិន​ព្រម​កាត់​ប្រាក់​ឈ្នួល

កីឡាករ​របស់ Barcelona អាច​នឹង​ត្រូវ​នាំ​ឡើង​តុលាការ​ ប្រសិន​បើ​ពួក​គេ​បដិសេធ​មិន​យល់​ព្រម​កាត់​ប្រាក់​ឈ្នួល​ដើម្បី​ជួយ​សម្រួល​ដក់​វិបត្តិហិរញ្ញាវត្ថុ​របស់​ក្លឹប។     La Liga បាន​ប្រាប់​ទៅ​កាន់​ក្លឹប Barcelona រួច​ហើយ​ត្រូវ​កាត់​បន្ថយ​ប្រាក់​ឈ្នួល​របស់​ពួក​គេ​​ដើម្បី​អនុវត្ត​តាម​ច្បាប់​របស់​លីគ។ តាម​ការ​បញ្ជាក់​ កីឡាករ​មួយ​ចំនួន​របស់ Barca មិន​ព្រម​កាត់​បន្ថយ​ប្រាក់​ឈ្នួល​របស់​ខ្លួន​ឡើយ។ តាម​ប្រភព​ Mundo Deportivo ឲ្យ​ដឹង​ថា Barcelona នឹង​​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​​ទល់​នឹង​កីឡាករ​ណា​ដែល​បន្ត​បដិសេធ​មិន​ព្រម​កាត់​ថ្លៃ​ពលកម្ម។ ខ្សែ​ការពារ​ឆ្វេង Jordi Alba ត្រូវ​បាន​ចុះ​ផ្សាយដោយ​កាសែត​អេស្ប៉ាញ​ជា​កីឡាករ​ម្នាក់​ស្ទាក់ស្ទើរ​ទទួល​យក​ការ​កាត់​ប្រាក់​ឈ្នួល។ ថ្ងៃ​ផុត​កំណត់ ប្រធាន​ក្លឹប​លោក Joan Laporta គឺ​បាន​និយាយ​ថា បាន​ផ្ដល់​​​រយៈពេល​ដល់​កីឡាករ​របស់​លោក​ដល់​ថ្ងៃ​ទី ១៥ ខែ សីហា​ដើម្បី​យល់​ព្រម​​កាត់​ប្រាក់​ឈ្នួល ឬ​​ចង់​ក៏​ចង់​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទល់​នឹង​ពួក​គេ៕ ប្រភព៖ The Sun