Pogba អាច​ផ្លាស់​ទៅ​បារាំង ក្រោយ​ភ្នាក់ងារ​​រត់​ទៅ​ចរចា​លក្ខខណ្ឌ​ជាមួយ PSG

admin

Manchester United កំពុង​ស្ថិត​ក្រោម​សម្ពាធ​​ក្នុង​ការ​លក់ Paul Pogba ក្នុង​រដូវ​ក្ដៅ​​នេះ ក្រោយ​ក្លឹប​យក្ស​នៅ​បារាំង Paris Saint-Germain ដាក់​ការ​ចាប់​អារម្មណ៍​ខ្សែ​បម្រើ​រូប​នេះ​យ៉ាង​ខ្លាំង។

 

 

 

 

 

រឿង​ត្រូវ​បាន​គេ​ដឹង​ថា ភ្នាក់ងារ​របស់ Pogba លោក Mino Raiola កំពុង​ពិភាក្សា​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ PSG។ សម្រាប់​បច្ចុប្បន្ន​ PSG អាច​នឹង​នាំ​យក​កីឡាករ​វ័យ​២៨​ឆ្នាំ​ទៅ​កាន់​ប្រទេស​បារាំង​​ក្នុង​តម្លៃ​ខ្លួន​ត្រឹម​តែ​​៤៣​លាន​ផោន​ប៉ុណ្ណោះ តិច​ជាង​ពាក់​កណ្ដាល​កាល Pogba ផ្ទេរ​មក​ United កាល​ឆ្នាំ​២០១៦។

Pogba នៅ​សល់មួយ​ឆ្នាំ​​ទៀត​លើ​កិច្ចសន្យា​ទទួល​បាន​២៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ ហើយ​​ដូច​គ្មាន​តម្រុយ​​ថា​គេ​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​នោះ​ទេ​ជាមួយ United។ ប្រសិន​បើ​​បិសាច​ក្រហម​ទុក​អតីត​កីឡាករ​ Juventus រូប​នេះ​រហូត​ដល់​អស់​កុងត្រា​ គេ​នឹង​ដើរ​ចេញ​ពី Old Trafford ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​​រដូវ​ក្ដៅ​ក្រោយ៕

ប្រភព៖ Dailymail

Next Post

Man City ពេញ​ចិត្ត​ចង់​ទិញ​យក​​ ខ្សែ​ការពារ​វ័យ​ក្មេង​ថ្លៃ​ជិត​ ៦០​​លាន​ដុល្លារ​រូប​នេះ​ពី​ Sporting CP

ក្លឹប​ Manchester City ត្រូវ​បាន​សារព័ត៌មាន​ Daily Mail ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ពេញ​ចិត្ត​ចង់​ទិញ​យក​ខ្សែ​ការ​ពារ​ Nuno Mendes ពី​ក្លឹប​ Sporting CP សម្រាប់​រដូវកាល​ក្ដៅ​ថ្មី​នេះ​។       កីឡាករ​វ័យ​១៩​ឆ្នាំ​ខាង​លើ​ ត្រូវ​បាន​ខាង​ Sporting CP ដាក់​តម្លៃ​លក់​ជាង​ ៥៩​លាន​ដុល្លារ​ទៅ​ឲ្យ​ក្លឹប​ដែល​ចង់​បាន​។ ប៉ុន្តែ​ Man City មិន​យល់​ឃើញ​ថា​ Mendes មាន​តម្លៃ​ខ្លួន​រហូត​ដល់​ជិត​ ៦០​លាន​ដុល្លារ​ហ្នឹង​នោះ​ឡើយ​ ដោយ​ក្លឹប​នេះ​បាន​ឲ្យ​ថ្លៃ​ជាង​ ៣៤​លាន​ដុល្លារ​ប៉ុណ្ណោះ​ទើប​ព្រម​ទិញ​យក​។ យ៉ាង​ណា​ក្ដី​មិន​មែន​មាន​តែ​​ Man City មួយ​ប៉ុណ្ណោះ​ដែល​ចង់​បាន​ខ្សែការពារ​វ័យ​ក្មេង​រូប​នេះ​ ដោយ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ក្លឹប​ Wolves ក៏​បាន​ទាក់​ទង​ចង់​បាន​ផង​ដែរ​ ។ បើ​តាម​ប្រភព​ខាង​លើ​ រវាង​ក្លឹប​ទាំង​ពីរ​នេះ​ Man City ជា​ក្លឹប​ដែល​ Mendes ចង់​ទៅ​ជាង​ដោយ​ខណៈ​នេះ​ពេល​នេះ​ក្លឹប​នេះ​កំពុង​ចរចា​បន្ត​ជា​មួយ​ Sporting CP លើ​រឿង​ទិញ​លក់​កីឡាករ​រូប​នេះ​៕ […]