បច្ចុប្បន្ននេះ​អ្នក​ចាំ​ទី PSG មាន​ដល់​ ៩​នាក់​​មិន​ដឹង​ត្រូវ​លក់​ឬ​ទុក​មួយ​ណា

admin

វត្តមាន​របស់​ Gianluigi Donnarumma បាន​ធ្វើ​ឲ្យ​​កំណើន​អ្នក​ចាំ​ទី​នៅ​ក្លឹប Paris Saint-Germain ឡើង​ដល់​៩​នាក់​ទៅ​ហើយ​ក្នុង​ឈុត​ធំ។

 

 

 

 

PSG បាន​នាំ​យក​​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិកាណ៍ Euro ២០២០ Donnarumma ពី​ក្លឹប AC Milan ដោយ​គ្មាន​តម្លៃ​ខ្លួន។ អ្នក​ចាំ​ទី​វ័យ​២២​ឆ្នាំ​ទទួល​បាន​ថ្លៃ​ពលកម្ម​១២​លាន​អឺរ៉ូ​ក្នុង​មួយ​រដូវ​កាល​​​ជាមួយ​ក្លឹប​ថ្មី​ ហើយ​គ្រោង​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​​ជំនួស​កន្លែង Keylor Navas។

ទល់​នឹង​ពេល​នេះ អ្នក​ចាំ​ទី​ទាំង​អស់​របស់ PSG ដែល​ដាក់​ឲ្យ​ក្លឹប​ផ្សេង​ៗ​ខ្ចី​ជើង​បាន​ត្រឡប់​មក​កាន់​ក្លឹប​វិញ​​អស់​ហើយ ដែល​សរុប​ទាំង​កីឡាករ​ចាស់-ថ្មី​មាន​ដល់​៩​នាក់​ឯណោះ។ យ៉ាងណា PSG​ នឹង​មិន​ទុក​បែប​នេះ​ទេ ក្លឹប​នឹង​​លក់​ចេញ​ឬ​បន្ត​ឲ្យ​ក្លឹប​ផ្សេង​ខ្ចី​ជើង​ រក្សា​តែ​អ្នក​ចាំ​ទី​សំខាន់​ប៉ុណ្ណោះ។

 

 

 

 

 

ប្រភព​ពី Marca ឲ្យ​ដឹង​ថា អនាគត​របស់ Keylar Navas កំពុង​ស្រពិចស្រពិល​ ក្រោយ Donnarumma មក​ដល់ ព្រោះ​គេ​មិន​ចង់​ធ្លាក់​ក្លាយ​ជា​ដៃ​ទី​២​នៅ PSG ឡើយ។

ខាង​ក្រោម​ជា​ឈ្មោះ​អ្នក​ចាំ​ទី​ទាំង​៩​របស់ PSG

  • Gianluigi Donnarumma (វ័យ២២ឆ្នាំ)
  • Keylor Navas (វ័យ​៣៤​ឆ្នាំ)
  • Alphonse Areola (វ័យ​២៨​ឆ្នាំ)
  • Sergio Rico (វ័យ​២៧​ឆ្នាំ)
  • Marcin Bulka (វ័យ​២១​ឆ្នាំ)
  • Garissone Innocent ((វ័យ​២១​ឆ្នាំ)
  • Alexandre Letellier (វ័យ​៣០​ឆ្នាំ)
  • Lucas Lavallee (វ័យ​១៨​ឆ្នាំ)
  • Denis Franchi (វ័យ​១៨​ឆ្នាំ)

ប្រភព៖ Marca

Next Post

Pogba អាច​ផ្លាស់​ទៅ​បារាំង ក្រោយ​ភ្នាក់ងារ​​រត់​ទៅ​ចរចា​លក្ខខណ្ឌ​ជាមួយ PSG

Manchester United កំពុង​ស្ថិត​ក្រោម​សម្ពាធ​​ក្នុង​ការ​លក់ Paul Pogba ក្នុង​រដូវ​ក្ដៅ​​នេះ ក្រោយ​ក្លឹប​យក្ស​នៅ​បារាំង Paris Saint-Germain ដាក់​ការ​ចាប់​អារម្មណ៍​ខ្សែ​បម្រើ​រូប​នេះ​យ៉ាង​ខ្លាំង។           រឿង​ត្រូវ​បាន​គេ​ដឹង​ថា ភ្នាក់ងារ​របស់ Pogba លោក Mino Raiola កំពុង​ពិភាក្សា​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ PSG។ សម្រាប់​បច្ចុប្បន្ន​ PSG អាច​នឹង​នាំ​យក​កីឡាករ​វ័យ​២៨​ឆ្នាំ​ទៅ​កាន់​ប្រទេស​បារាំង​​ក្នុង​តម្លៃ​ខ្លួន​ត្រឹម​តែ​​៤៣​លាន​ផោន​ប៉ុណ្ណោះ តិច​ជាង​ពាក់​កណ្ដាល​កាល Pogba ផ្ទេរ​មក​ United កាល​ឆ្នាំ​២០១៦។ Pogba នៅ​សល់មួយ​ឆ្នាំ​​ទៀត​លើ​កិច្ចសន្យា​ទទួល​បាន​២៩​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ ហើយ​​ដូច​គ្មាន​តម្រុយ​​ថា​គេ​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​កុងត្រា​ថ្មី​នោះ​ទេ​ជាមួយ United។ ប្រសិន​បើ​​បិសាច​ក្រហម​ទុក​អតីត​កីឡាករ​ Juventus រូប​នេះ​រហូត​ដល់​អស់​កុងត្រា​ គេ​នឹង​ដើរ​ចេញ​ពី Old Trafford ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​​រដូវ​ក្ដៅ​ក្រោយ៕ ប្រភព៖ Dailymail