Alves ​នឹង​ដឹក​នាំ​កូន​ក្រុម​ប្រេស៊ីល ​នៅ​អូឡាំពិក​ប្រទេស​ជប៉ុន​

admin

​ដំណើរ​អាជីព​បាល់ទាត់​របស់​ខ្សែ​ការពារ Dani Alves ​នៅ​មិន​ទាន់​បញ្ចប់​ការ​ប្រកួត​ប្រជែង​នោះ​ទេ ដោយ​រូបគេ​នឹង​បន្ដ​ដឹក​នាំ​ប្អូន​ៗ​ប្រេស៊ីល ​ដណ្ដើម​មេដាយ​មាស​អូឡាំពិក​នៅ​ជប៉ុន​ថែម​ទៀត។

 

 

 

 

 

​វ័យ​៣៨​ឆ្នាំ ​និង​លេង​បាល់ទាត់​១៧​ឆ្នាំ​ជាមួយ​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន ​បាន​ធ្វើ​ឱ្យ Alves ​ទទួល​បាន​ទំនុក​ចិត្ត​ពី​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល ​ក្នុង​ការ​ជ្រើសរើស​រូបគេ​ជា​ប្រធាន​ក្រុម U23 ​លេង​ព្រឹត្តិ​ការណ៍​អូឡាំពិក​នា​ប្រទេស​ជប៉ុន​ហើយ។ អតីត​កីឡាករ Barcelona ​រូប​នេះ ​នឹង​ចាប់​គូ​ជាមួយ​កីឡាករ​ឆ្នើម​ៗ​ដទៃ​ដូចជា ខ្សែ​ប្រយុទ្ធ Richarlison ​របស់ Everton ​ខ្សែ​បម្រើ Reinier ​របស់ Real Madrid (Dortmund ​ខ្ចី​ជើង​) ​និង Matheus Cunha ​របស់ ​Hertha BSC ​ជា​ដើម។

 

 

 

 

ដោយ​ការ​ប្រកួត U23 ​នៅ​អូឡាំពិក​នេះ ​ត្រូវ​បាន​បែងចែក​ជា​៤​ពូល ​ក្នុង​មួយ​ពូល ​មាន​៤​ក្រុម។ ​ប្រេស៊ីល ​ស្ថិត​នៅ​ពូល D ​ជាមួយ​អាល្លឺម៉ង់ ​កូតឌីវ័រ ​និង​អារ៉ាប់​ប៊ីសាអូឌីត។ ​ការ​ប្រកួត​នឹង​ចាប់​ដំណើរ​ការ​ពី​ថ្ងៃ​២២​ខែ​កក្កដា​ឆ្នាំ​២០២១​នេះ​ត​ទៅ៕

ប្រភព៖ Marca

Next Post

បច្ចុប្បន្ននេះ​អ្នក​ចាំ​ទី PSG មាន​ដល់​ ៩​នាក់​​មិន​ដឹង​ត្រូវ​លក់​ឬ​ទុក​មួយ​ណា

វត្តមាន​របស់​ Gianluigi Donnarumma បាន​ធ្វើ​ឲ្យ​​កំណើន​អ្នក​ចាំ​ទី​នៅ​ក្លឹប Paris Saint-Germain ឡើង​ដល់​៩​នាក់​ទៅ​ហើយ​ក្នុង​ឈុត​ធំ។         PSG បាន​នាំ​យក​​ម្ចាស់​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិកាណ៍ Euro ២០២០ Donnarumma ពី​ក្លឹប AC Milan ដោយ​គ្មាន​តម្លៃ​ខ្លួន។ អ្នក​ចាំ​ទី​វ័យ​២២​ឆ្នាំ​ទទួល​បាន​ថ្លៃ​ពលកម្ម​១២​លាន​អឺរ៉ូ​ក្នុង​មួយ​រដូវ​កាល​​​ជាមួយ​ក្លឹប​ថ្មី​ ហើយ​គ្រោង​ក្លាយ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​​ជំនួស​កន្លែង Keylor Navas។ ទល់​នឹង​ពេល​នេះ អ្នក​ចាំ​ទី​ទាំង​អស់​របស់ PSG ដែល​ដាក់​ឲ្យ​ក្លឹប​ផ្សេង​ៗ​ខ្ចី​ជើង​បាន​ត្រឡប់​មក​កាន់​ក្លឹប​វិញ​​អស់​ហើយ ដែល​សរុប​ទាំង​កីឡាករ​ចាស់-ថ្មី​មាន​ដល់​៩​នាក់​ឯណោះ។ យ៉ាងណា PSG​ នឹង​មិន​ទុក​បែប​នេះ​ទេ ក្លឹប​នឹង​​លក់​ចេញ​ឬ​បន្ត​ឲ្យ​ក្លឹប​ផ្សេង​ខ្ចី​ជើង​ រក្សា​តែ​អ្នក​ចាំ​ទី​សំខាន់​ប៉ុណ្ណោះ។