ឌីផាយោនិយាយថា ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាមួយ Barcelona

admin

​ខ្សែ​ប្រយុទ្ធ Memphis Depay ​បាន​ទើប​ចូល​រួម​ជាមួយ​ក្រុម FC Barcelona ​ដោយ Free Agent ​នោះ បាន​អះអាង​ថា​រូបគេ​ចង់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្លឹប​មួយ​នេះ​។

 

 

​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ហុល្លង់​ខាង​លើ​បាន​សម្រេច​ចិត្ត​មក​ធ្វើ​ការ​ជាមួយ​លោក Ronald Koeman ​ដែល​ពួកគេ​ធ្លាប់​ធ្វើ​ការ​ជាមួយ​គ្នា​ម្ដង​រួច​មក​ហើយ​កាល​នៅ​ជម្រើស​ជាតិ។ ខណៈ​ដែល​ការ​មក​នេះ ក៏​មិន​មាន​តម្លៃ​ខ្លួន​ផ្ទេរ​ដែរ ព្រោះ​រូបគេ​បាន​អស់​កុងត្រា​ជាមួយ​ក្រុម Lyon ​ទៅ​ហើយ។ ​

 

 

 

​ការ​មក​ដល់​ទឹក​ដី Camp Nou ​ភ្លាម Depay ​បាន​និយាយ​ថា​៖ “វា​ជា​ថ្ងៃ​ពិសេស ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ទៅ​លេង​ឱ្យ​ក្លឹប ​និង​កីឡដ្ឋាន​នេះ។ វា​ពិត​ជា​ស្អាត និង​វា​នឹង​ក្លាយ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​បំផុត។ ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ឈ្នះ​ពាន​រង្វាន់​ច្រើន ដែល​នេះ​ជា​ហេតុផល​ខ្ញុំ​មក​ក្លឹប​ដ៏​ពិសេស​នេះ។ វា​ជា​អ្វី​ដែល​តំណាង​ឱ្យ​ក្លឹប​នេះ វា​មាន​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ ​ខ្ញុំ​ពិត​ជា​ចង់​ជួប​គ្រប់​គ្នា​ក្នុង​ក្លឹប​នេះ​ណាស់”។

​កីឡាករ​វ័យ​២៧​ឆ្នាំ​ខាង​លើ​នេះ ​ធ្លាប់​ទៅ​លេង​ឱ្យ​ក្រុម Manchester United ​ដែរ ​ដោយ​កាល​នោះ​ពាក់​អាវ​លេខ​៧​ថែម​ទៀត តែ​មិន​ជោគជ័យ​នោះ​ទេ។ ​រហូត​ដល់​ទៅ​លេង​នៅ Lyon ​វិញ​កន្លែង​ដែល​រូបគេ​ចំណាយ​ពេល​៤​ឆ្នាំ​កន្លះ រក​បាន​៧៦​គ្រាប់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​១៧៨​ប្រកួត។ ខ្សែ​ប្រយុទ្ធ​រូប​នេះ គឺ​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​ហើយ៕​

ប្រភព៖ Goal

Next Post

Alves ​នឹង​ដឹក​នាំ​កូន​ក្រុម​ប្រេស៊ីល ​នៅ​អូឡាំពិក​ប្រទេស​ជប៉ុន​

​ដំណើរ​អាជីព​បាល់ទាត់​របស់​ខ្សែ​ការពារ Dani Alves ​នៅ​មិន​ទាន់​បញ្ចប់​ការ​ប្រកួត​ប្រជែង​នោះ​ទេ ដោយ​រូបគេ​នឹង​បន្ដ​ដឹក​នាំ​ប្អូន​ៗ​ប្រេស៊ីល ​ដណ្ដើម​មេដាយ​មាស​អូឡាំពិក​នៅ​ជប៉ុន​ថែម​ទៀត។           ​វ័យ​៣៨​ឆ្នាំ ​និង​លេង​បាល់ទាត់​១៧​ឆ្នាំ​ជាមួយ​កម្រិត​ខ្ពស់​បំផុត​របស់​ខ្លួន ​បាន​ធ្វើ​ឱ្យ Alves ​ទទួល​បាន​ទំនុក​ចិត្ត​ពី​សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល ​ក្នុង​ការ​ជ្រើសរើស​រូបគេ​ជា​ប្រធាន​ក្រុម U23 ​លេង​ព្រឹត្តិ​ការណ៍​អូឡាំពិក​នា​ប្រទេស​ជប៉ុន​ហើយ។ អតីត​កីឡាករ Barcelona ​រូប​នេះ ​នឹង​ចាប់​គូ​ជាមួយ​កីឡាករ​ឆ្នើម​ៗ​ដទៃ​ដូចជា ខ្សែ​ប្រយុទ្ធ Richarlison ​របស់ Everton ​ខ្សែ​បម្រើ Reinier ​របស់ Real Madrid (Dortmund ​ខ្ចី​ជើង​) ​និង Matheus Cunha ​របស់ ​Hertha BSC ​ជា​ដើម។         ដោយ​ការ​ប្រកួត U23 ​នៅ​អូឡាំពិក​នេះ ​ត្រូវ​បាន​បែងចែក​ជា​៤​ពូល ​ក្នុង​មួយ​ពូល […]