លេខ​របស់ Ramos ​មិន​ទាន់​មាន​កីឡាករ​ហ៊ាន​សុំ​យក​ពាក់​នៅ​ឡើយ​ទេ

admin

ចាប់​តាំង​ពី Sergio Ramos ចាកចេញ​ទៅ​កាន់ PSG ​ក្នុងក្លឹប​ Real Madrid មិន​ទាន់​មាន​កីឡាករ​ណា​ម្នាក់​ស្នើ​សុំ​ស្នង​អាវ​លេខ​៤​របស់​គេ​នៅ​ឡើយ​ទេ។

 

 

 

ពេល​ដែល Ramos មក​ដល់​ Real Madrid គេ​បាន​សម្រេច​ចិត្ត​ពាក់​អាវ​លេខ​៤ ដែល​ធ្លាប់​​​កម្មសិទ្ធ​របស់​លោក Fernando Hierro។ ប៉ុន្តែ​ទល់​នឹង​ពេល​នេះ​ប្រមាណ​ជា​ជិត​៣​សប្ដាហ៍​ទៅ​ហើយ មិន​ទាន់​មាន​​កីឡាករ​ Real ណា​ម្នាក់​សុំ​យក​អាវ​លេខ​៤​នេះ​ទេ ចាប់​តាំង​ពី Ramos ចេញ​ពី​ក្លឹប។

​ក៏​មិន​ខុស​គ្នា​ដែរ​នៅ​ក្នុង​ជម្រើស​ជាតិ​អេស្ប៉ាញ។ Ramos បាន​ពាក់​អាវ​លេខ​១៥​ក្នុង​ជម្រើស​ជាតិ ប៉ុន្តែ​ក្នុង​ព្រឹត្តិការណ៍ Euro ២០២០ កន្លង​ទៅ មិន​មាន​កីឡាករ​ណា​ហ៊ាន​យក​លេខ​នេះ​ឡើយ។ ហេតុផល​ កីឡាករ​អេស្ប៉ាញ​ទាំង​អស់​ចង់​បង្ហាញ​ការគោរព​​ទៅ​កាន់ Ramos ដែល​ជា​ប្រធាន​ក្រុម​​​បាន​​ជួយ​អេស្ប៉ាញ​លេង​ជម្រុះ​បាន​ឡើង​​មក​លេង​ជុំ​ផ្ដាច់ព្រ័ត្រ មុន​ពេល​​មិន​ត្រូវ​កោះហៅ​ចូល​លេង​ក្នុង​កម្មវិធី Euro។

 

 

 

 

ប្រភព៖ Marca 

Next Post

ឌីផាយោនិយាយថា ​ខ្ញុំ​សង្ឃឹម​ថា​នឹង​ឈ្នះ​ពាន​រង្វាន់​ច្រើន​ជាមួយ Barcelona