លោក Ronald Koeman ដាក់​គោលដៅ​ចង់​ឲ្យ​ខ្សែ​បម្រើ​ទាំង​អស់​រក​ឲ្យ​បាន​ពី៣​ទៅ៦​គ្រាប់​នៅ​រដូវ​កាល​ថ្មី

admin

អ្នក​ចាត់​ការ​ Ronald Koeman កំពុង​តែ​រៀបចំ​ដើម្បី​រដូវ​កាល​២០២១-២១ ហើយ​សង្ឃឹម Barcelona អាច​ពង្រឹង​នូវ​អ្វី​ដែល​ពួក​គេ​សម្រេច​បាន​ក្នុង​ឆ្នាំ​ដំបូង​របស់​លោក​ក្នុង​ការ​ដឹក​នាំ។

 

 

 

 

 

អ្នក​ចាត់​ការ​សញ្ជាតិ​ហូឡង់​​​សម្លឹង​ឃើញ​ការ​ពង្រឹង​គ្រប់​តំបន់ ហើយ​ជា​ពិសេស​ចង់​ឲ្យ​ខ្សែ​បម្រើ​របស់​លោក​ទាំង​អស់​គួរ​ឲ្យ​អាច​រក​គ្រាប់​ឲ្យ​​បាន​ច្រើន។ មក​កាន់ Barca នៅ​ឆ្នាំ​ដំបូង​ Koeman បាន​ជួយ​ក្រុម​​ឈ្នះ​ពាន Copa del Rey តែ​មួយ​គត់ និង​ឈរ​លេខ​៣​នៅ​តារា​ពិន្ទុ La Liga។

ក្នុង​កិច្ចសម្ភាសន៍​មួយ​ Koeman អំពី​ខ្សែ​បម្រើ​​ក្មេង​ៗ​របស់​ក្លឹប​ដូច​ជា Frenkie de Jong ថា ត្រូវ​តែ​ពង្រឹង​ទៅ​មុខ​ ហើយ​ក្លឹប​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​គេ​ដើម្បី​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ទៅ​មុខ។ ដូច​ខ្សែ​បម្រើ​ទាំង​​អស់​ក្នុង​ក្លឹប បូក​រួម​ទាំង​ De Jong ផង​​ គួរ​តែ​​អាច​រក​គ្រាប់​បាល់បាន​​ចន្លោះ​ពី ៣​ទៅ​៦​គ្រាប់​ ក្នុង​រដូវ​កាល​ថ្មី។

 

Koeman ក៏​បាន​សរសើ​ពី​ខ្សែ​បម្រើ​វ័យ​១៨​ឆ្នាំ Pedri ដែល​បង្ហាញ​សមត្ថភាព​អស្ចារ្យ​ក្នុង​ព្រឹត្តិការណ៍ Euro ២០២០។ តែ​ដោយ​សារ​ភាព​នៅ​វ័យ​ក្មេង លោក​ចង់​ឲ្យ Pedri បន្ត​ពង្រឹង​ខ្លួន​បន្ថែម ខណៈ​បច្ចុប្បន្ន​គេ​កំពុង​បន្ត​ជួយ​អេស្ប៉ាញ​ទៅ​លេង​នៅ​ព្រឹត្តិការណ៍​អូឡាំពិក៕

 

ប្រភព៖ Marca

Next Post

លេខ​របស់ Ramos ​មិន​ទាន់​មាន​កីឡាករ​ហ៊ាន​សុំ​យក​ពាក់​នៅ​ឡើយ​ទេ

ចាប់​តាំង​ពី Sergio Ramos ចាកចេញ​ទៅ​កាន់ PSG ​ក្នុងក្លឹប​ Real Madrid មិន​ទាន់​មាន​កីឡាករ​ណា​ម្នាក់​ស្នើ​សុំ​ស្នង​អាវ​លេខ​៤​របស់​គេ​នៅ​ឡើយ​ទេ។       ពេល​ដែល Ramos មក​ដល់​ Real Madrid គេ​បាន​សម្រេច​ចិត្ត​ពាក់​អាវ​លេខ​៤ ដែល​ធ្លាប់​​​កម្មសិទ្ធ​របស់​លោក Fernando Hierro។ ប៉ុន្តែ​ទល់​នឹង​ពេល​នេះ​ប្រមាណ​ជា​ជិត​៣​សប្ដាហ៍​ទៅ​ហើយ មិន​ទាន់​មាន​​កីឡាករ​ Real ណា​ម្នាក់​សុំ​យក​អាវ​លេខ​៤​នេះ​ទេ ចាប់​តាំង​ពី Ramos ចេញ​ពី​ក្លឹប។ ​ក៏​មិន​ខុស​គ្នា​ដែរ​នៅ​ក្នុង​ជម្រើស​ជាតិ​អេស្ប៉ាញ។ Ramos បាន​ពាក់​អាវ​លេខ​១៥​ក្នុង​ជម្រើស​ជាតិ ប៉ុន្តែ​ក្នុង​ព្រឹត្តិការណ៍ Euro ២០២០ កន្លង​ទៅ មិន​មាន​កីឡាករ​ណា​ហ៊ាន​យក​លេខ​នេះ​ឡើយ។ ហេតុផល​ កីឡាករ​អេស្ប៉ាញ​ទាំង​អស់​ចង់​បង្ហាញ​ការគោរព​​ទៅ​កាន់ Ramos ដែល​ជា​ប្រធាន​ក្រុម​​​បាន​​ជួយ​អេស្ប៉ាញ​លេង​ជម្រុះ​បាន​ឡើង​​មក​លេង​ជុំ​ផ្ដាច់ព្រ័ត្រ មុន​ពេល​​មិន​ត្រូវ​កោះហៅ​ចូល​លេង​ក្នុង​កម្មវិធី Euro។         ប្រភព៖ Marca