មែនញូ ចង់​ខ្ចី​ជើង Vinicius មក​​លេង​នៅ​អង់គ្លេស ហើយ​អាចនិង​ទិញយកផ្តាច់តែម្តង​​បើ​លេង​ល្អ

admin

ក្លឹប Manchester United មាន​បំណង​ចង់​នាំ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ Vinicius Jr មក​​លេង​នៅ Premier League ដោយ​ចង់​ខ្ចី​ជើង​សិន មុន​ពេល​សម្រេ​ចិត្ត​ទិញ​ផ្ដាច់។

 

 

 

 

United និង Real Madrid កំពុង​​និយាយ​ថ្លៃ​គ្នា​​នៃតម្លៃ​ខ្លួន​របស់​ខ្សែ​ការពារ Raphael Varane ខណៈ​ក្លឹប​និង​សាមី​ខ្លួន​បានន​និយាយ​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​រួចរាល់​ហើយ។ បើ​តាម​ The Mirror ពេល​នេះ​បាន​ឲ្យ​ដឹង​ថា បិសាច​ក្រហម​​បាន​ស្នើ​ចង់​ខ្ចី​ជើង Vinicius ពី​ក្លឹប Real Madrid ម្នាក់​ទៀត។

Man Utd ចង់​ខ្ចី​ជើង​​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​សិន ប្រសិន​បើ​លេង​បាន​ល្អ ​ក្លឹប​នឹង​​មាន​បំណង​ចង់​ទិញ​ផ្ដាច់។ អ្វី​ដែល​ជា​រឿង​លំបាក​របស់ United គឺ Madrdrid ចង់​បាន​តម្លៃ​ខ្លួន​​របស់ Vinicius យ៉ាងតិច​៦៨,៥​លាន​ផោន។

Vinicius ចូលរួម​ជាមួយ Madrid កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​២០១៨​ក្នុង​តម្លៃ​ខ្លួន​៣៦​លាន​ផោន​ផ្ទេរ​ពី​ក្លឹប​នៅ​ប្រេស៊ីល Flamengo៕

 

ប្រភព៖ Dailymail

Next Post

លោក Ronald Koeman ដាក់​គោលដៅ​ចង់​ឲ្យ​ខ្សែ​បម្រើ​ទាំង​អស់​រក​ឲ្យ​បាន​ពី៣​ទៅ៦​គ្រាប់​នៅ​រដូវ​កាល​ថ្មី

អ្នក​ចាត់​ការ​ Ronald Koeman កំពុង​តែ​រៀបចំ​ដើម្បី​រដូវ​កាល​២០២១-២១ ហើយ​សង្ឃឹម Barcelona អាច​ពង្រឹង​នូវ​អ្វី​ដែល​ពួក​គេ​សម្រេច​បាន​ក្នុង​ឆ្នាំ​ដំបូង​របស់​លោក​ក្នុង​ការ​ដឹក​នាំ។           អ្នក​ចាត់​ការ​សញ្ជាតិ​ហូឡង់​​​សម្លឹង​ឃើញ​ការ​ពង្រឹង​គ្រប់​តំបន់ ហើយ​ជា​ពិសេស​ចង់​ឲ្យ​ខ្សែ​បម្រើ​របស់​លោក​ទាំង​អស់​គួរ​ឲ្យ​អាច​រក​គ្រាប់​ឲ្យ​​បាន​ច្រើន។ មក​កាន់ Barca នៅ​ឆ្នាំ​ដំបូង​ Koeman បាន​ជួយ​ក្រុម​​ឈ្នះ​ពាន Copa del Rey តែ​មួយ​គត់ និង​ឈរ​លេខ​៣​នៅ​តារា​ពិន្ទុ La Liga។ ក្នុង​កិច្ចសម្ភាសន៍​មួយ​ Koeman អំពី​ខ្សែ​បម្រើ​​ក្មេង​ៗ​របស់​ក្លឹប​ដូច​ជា Frenkie de Jong ថា ត្រូវ​តែ​ពង្រឹង​ទៅ​មុខ​ ហើយ​ក្លឹប​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​គេ​ដើម្បី​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ទៅ​មុខ។ ដូច​ខ្សែ​បម្រើ​ទាំង​​អស់​ក្នុង​ក្លឹប បូក​រួម​ទាំង​ De Jong ផង​​ គួរ​តែ​​អាច​រក​គ្រាប់​បាល់បាន​​ចន្លោះ​ពី ៣​ទៅ​៦​គ្រាប់​ ក្នុង​រដូវ​កាល​ថ្មី។