AS Roma នឹងយក Pedro មកដោយគ្មានតម្លៃខ្លួនពី Chelsea

admin

ខ្សែ​ស្លាប​អេស្ប៉ាញ Pedro នឹង​ចាកចេញ​ពី​ក្លឹប Chelsea ទៅ​កាន់​ក្លឹប​អ៊ីតាលី AS Roma បន្ទាប់​ពី​កុងត្រា​នៅ​រដូវ​កាល​២០១៩/២០​នេះ​ផុត​កំណត់​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports

អតីត​កីឡាករ​របស់ Barcelona បាន​បន្ថែម​កុងត្រា​រយៈពេល​ខ្លី​កាល​ពី​ថ្ងៃ​អង្គារ​ជាមួយ​តោខៀវ ដើម្បី​ជួយ​ក្រុម​រហូត​ចប់​រដូវ​កាល​ ខណៈ​កុងត្រា​ដើម​របស់​គេ​ត្រូវ​អស់​នៅ​ចប់​ខែ​​មិថុនា​នេះ។ ប៉ុន្តែ​ពេល​នេះ Pedro ពាន​យល់​ព្រម​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ Roma ហើយ។

កីឡាករ​វ័យ​៣២​ឆ្នាំ​នៅ​សល់​ភារកិច្ច​​បន្ត​ទៀត​សម្រាប់​ការ​​ប្រកួត​ទាំង​អស់​​ដែល​នៅ​សល់​​របស់​ Chelsea ក្នុង​​រដូវ​កាល​២០១៩-២០ ដូច​ជា​នៅ Premier League, FA Cup និង Champions League។

ចូលរួម​ជាមួយ Chelsea កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ធ្លាប់​ឈ្នះ Premier League រដូវ​កាល​២០១៦-១៧ ក្រោម​ការ​ដឹង​នាំ​របស់​លោក Antonio Conte, ពាន FA Cup ២០១៨ និង Europa League ២០១៩៕

Next Post

Thomas Meunier ផ្ទេរពី PSG ទៅ Dortmund ជាផ្លូវការ

ក្លឹប Borussia Dortmund បាន​ជោគជ័យ​លើ​ការ​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​ការពារ Thomas Meunier របស់​ក្លឹប PSG ​ដោយ​ព្រមព្រៀង​លើ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ​ដល់​ឆ្នាំ ២០២៤ ក្រោយ​កីឡាករ​បែលហ្សិក​រូប​នេះ ត្រូវ​ផុត​កុងត្រា​ជាមួយ​ក្លឹប​បារាំង​នៅ​ចុង​ខែ​មិថុនា។