30ឆ្នាំហេីយ ដែររងចាំយូណាស់សំរាប់ Liverpool ពេលនេះគឺបានបានដូចបំណងហេីយ

admin

​ក្រុម​ហង្ស​ក្រហម Liverpool ​បាន​ស្គាល់​រសជាតិ​ពាន​រង្វាន់ Premier League ​វិញ​ហើយ ​ក្រោយ​ខកខាន​ឈ្នះ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​មក​នេះ​។​Liverpool ​បាន​ក្លាយ​ជា​ជើង​ឯក​ដោយ​ស្វ័យ​ប្រវត្តិ ​ក្រោយ​ពី​ក្រុម Man City ​លេង​ចាញ់​ក្រុម Chelsea ​កាល​ពី​យប់មិញ ​បើ​ទោះ​ជា​ការ​ប្រកួត​នៅ​សល់​៧​ប្រកួត​ទៀត​ក៏​ដោយ។ ការ​ឈ្នះ​តែ​ម្ដង​នេះ ​គឺ​ដោយសារ​តែ Liverpool ​នាំ​មុខ​ក្រុម Man City ​ដល់​ទោ​២៣​ពិន្ទុ​ឯ​ណោះ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​ត្រឹម​៧​ប្រកួត​ទៀត។ជាមួយ​ការ​ឈ្នះ​លើក​ដំបូង​ក្នុង​ពេល​៣០​ឆ្នាំ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ Liverpool ​អបអរ​ខ្លាំង​មែនទែន។ ​ដោយ​ម្នាក់​ៗ​បាន​អង្គុយ​មើល​ការ​ប្រកួត​របស់ Man City ​ដែល​សូម្បី​តែ​កីឡាករ​ក្រុម​ហង្ស​ក្រហម​ផ្ទាល់​ក៏​នៅ​មុខ​កញ្ចក់​ទូរទស្សន៍​ដែរ។ ​គ្រាន់​តែ​ចប់​៩០​នាទី ​ហើយ​ក្រុម​លោក Pep ​ចាញ់​ភ្លាម ​ពួកគេ​សប្បាយ​ចិត្ត​ស្ទើរ​ហោះ​ទៅ​ហើយ។

Next Post

AS Roma នឹងយក Pedro មកដោយគ្មានតម្លៃខ្លួនពី Chelsea

ខ្សែ​ស្លាប​អេស្ប៉ាញ Pedro នឹង​ចាកចេញ​ពី​ក្លឹប Chelsea ទៅ​កាន់​ក្លឹប​អ៊ីតាលី AS Roma បន្ទាប់​ពី​កុងត្រា​នៅ​រដូវ​កាល​២០១៩/២០​នេះ​ផុត​កំណត់​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sky Sports។