គ្រូបង្វឹករបស់អុីតាលីថា លោកគោរពអេស៉្បាញលេងបានល្អ គ្រប់គ្រងបាល់បានច្រើន

admin

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​ហើយ ​បន្ទាប់​ពី​ពួកគេ​បាន​យក​ឈ្នះ​ក្រុម​អេស្ប៉ាញ​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ ​៤-២ ​ក្រោយ​ស្មើ​គ្នា ១-១ ​នៅ​ម៉ោង​លេង​១២០​នាទី។

 

 

 

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​អ៊ីតាលី​បើក​ការ​នាំ​មុខ​មុន ប៉ុន្តែ​ក៏​ត្រូវ​អេស្ប៉ាញ​តាម​ស្មើ​វិញ​បាន​ដែរ។ និយាយ​ពី​ការ​ប្រកួត​ជា​រួម​វិញ ​ឃើញ​ថា​ក្រុម​អេស្ប៉ាញ​ធ្វើ​បាន​ល្អ​ជាង ​និង​បង្កើត​ឱកាស​បាន​ច្រើន។ ​ពួកគេ​មាន​ស្ថិតិ​គ្រប់គ្រង​បាល់​ដល់​ទៅ ៦៥​% ឯ​ណោះ ខណៈ​ដែល​អ៊ីតាលី​វិញ​មាន​ត្រឹម​៣៥​%​ប៉ុណ្ណោះ។

 

 

 

​ក្រោយ​ពី​ចប់​ការ​ប្រកួត លោក Roberto Mancini ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ពី​មុន​មក​ស្ទើរ​តែ​គ្មាន​អ្នក​ជឿ​ថា​យើង​ធ្វើ​បាន​នោះ​ទេ រហូត​ដល់​យើង​ឡើង​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​។ ​តាំង​ពី​ថ្ងៃ​ដំបូង​មក​ហើយ ​យើង​បាន​ផ្ដល់​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ​និង​នៅ​សល់​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​យើង​ជោគជ័យ​ហើយ។ អេស្ប៉ាញ ​បាន​ធ្វើ​ឱ្យ​យើង​ឈឺ​ចាប់​នៅ​យប់មិញ ​ពួកគេ​គ្រប់គ្រង​បាល់​បាន​ច្រើន ខ្ញុំ​ពិត​ជា​គោរព​ដល់​ក្រុម​អេស្ប៉ាញ​ណាស់”៕

 

ប្រភព៖ www.afp.com

Next Post

Messi លេង​ទាំង​ឈាម​ជើង ឲ្យ​តែ​ក្រុម​បាន​ឡើង​ផ្ដាច់ព្រ័ត្រព្រោះ​តែ​ក្ដី​បំណង

ប្រធាន​ក្រុម Lionel Messi បាន​រួម​ចំណែក​យ៉ាង​ធំ​ជួយ​អាហ្សង់ទីន​យក​ឈ្នះ​កូឡំប៊ី​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន Copa America។       Lautara Martinez ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ​អាហ្សង់ទីន មុន​ពេល​ Luiz Diaz ទាត់​ចូល​តាម​ស្មើ​ឲ្យ​កូឡំប៊ី​វិញ។ ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​តស៊ូ​គ្នា​រហូត​ដល់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ចុងក្រោយ​អាហ្សង់ទីន​បាន​យក​ឈ្នះ​កូឡំប៊ី ៣-២។ ក្នុង​ការ​ប្រកួត គេ​មើល​ឃើញ​ប្រឹង​លេង​ទាំង​ឈាម​ជើង​ បន្ទាប់​ពី​ប៉ះ​ទង្គិច​ជាមួយ Frank Fabra របស់​កូឡំប៊ី។ ក្ដី​ស្រមៃ​ធំ​របស់ Messi គឺ​ចង់​ជួយ​អាហ្សង់ទីន​លើក​ពាន Copa America នេះ​ឲ្យ​បាន​ម្ដង​មុន​ពេល​ចូលនិវត្តន៍។         ​​Messi បាន​ខកខាន​ឱកាស​​ចាញ់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America ៣​ដង​ទៅ​ហើយ។ លើក​​ដំបូង​ក្នុង​ឆ្នាំ​២០០៧ ចាញ់​ប្រេស៊ីល បន្ទាប់​មក​ឆ្នាំ២០១៥-២០១៦ ចាញ់​ឈីលី​ទាំង​ពីរ​ដង ធ្វើ​ឲ្យ​គេ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ម្ដង​ទៅ​ហើយ៕