ខ្សែរការពាររបស់អុីតាលីនិង Juventus លោក​ Bonucci ​ថា Morata ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ម្នាក់​លើ​លោក​នេះ​

admin

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ ​នៅ​ម៉ោង​២​រំលង​អាធ្រាត្រ​យប់​នេះ សម្រាប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​។

 

 

 

​នេះ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​មួយ​សម្រាប់​អ្នក​គាំទ្រ ព្រោះ​អេស្ប៉ាញ ​និង​អ៊ីតាលី​នេះ ​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង ​និង​មាន​ប្រវត្តិ​ល្អ​មែនទែន​នា​ការ​ប្រកួត​ធំ​ៗ​កន្លង​មក។ ​អេស្ប៉ាញ ​កំពុង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត Euro 2020 ​នេះ ​ខណៈ​ដែល​អ៊ីតាលី​វិញ​កាន់​តែ​ល្អ​ថែម​ទៀត។ ក្រុម​របស់​លោក Mancini ​មិន​ទាន់​ស្គាល់​បរាជ័យ​៣២​ប្រកួត​ជាប់​គ្នា​មក​ហើយ។

 

 

 

 

 

​មុន​ការ​ប្រកួត​នេះ​ដែរ ​ខ្សែ​ការពារ Bonucci ​បាន​និយាយ​ពី​ខ្សែ​ប្រយុទ្ធ Morata ​របស់​អេស្ប៉ាញ​ថា​៖ “Morata ​គឺ​ជា​មិត្ត​ម្នាក់ ​ឪពុក​ល្អ​ម្នាក់ ​និង​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់​ផង​ដែរ។ ​រូបគេ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​មួយ​រូប​នៅ​លើ​លោក​នេះ។ ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ គឺ​ជា​ក្រុម​ល្អ​មួយ​ក្នុង​ការ​ប្រកួត​នេះ​”៕​

ប្រភព៖ www.afp.com

Next Post

អាហ្សង់ទី​នឡើង​ទៅ​ជួប​ប្រេស៊ីល​វគ្គ​ផ្ដាច់ព្រ័ត្រ Copa America ក្រោយ​ឈ្នះ​កូឡំប៊ី!

    អាហ្សង់ទី​នបាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​​ពាន Copa America ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ​កូឡំប៊ី ដោយ​បាល់​ប៉េណាលទី​កាត់​សេចក្ដី​មុន​នេះ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។