ក្លឹបអ្នកមាននៅបារាំងលួច​ទាក់ទង​ Messi ​ក្រោយ​ដឹង​អស់​កុងត្រា​ជាមួយ Barcelona

admin

​ក្រុម Paris Saint-Germain ​បាន​ស្នើ​ទាក់ទង​ជាមួយ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ហើយ ​ដើម្បី​នាំ​យក​កីឡាករ​វ័យ​៣៤​ឆ្នាំ​នេះ​មក​លេង​នៅ​លីគ​បារាំង​។

 

 

 

 

​Messi ​បាន​ផុត​កុងត្រា​ជាមួយ​ក្រុម Barcelona ​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​មិថុនា​ឆ្នាំ​២០២១។ នេះ​មាន​ន័យ​ថា​រូបគេ​ពេល​នេះ ​គ្មាន​ក្លឹប​លេង​នោះ​ទេ ដូច្នេះ​ក្រុម​ណា​ចរចា​ត្រូវ​ជាមួយ​សាមី​ខ្លួន អាច​នាំ​យក​រូបគេ​ទៅ​លេង​បាន​ហើយ។ ​យ៉ាងណាមិញ ​រឿង​តម្លៃ​ខ្លួន​របស់​គេ​ខ្ពស់​ពេក ទើប​រហូត​មក​ដល់​ពេល​នេះ ​នៅ​មិន​ទាន់​មាន​ក្លឹប​ណា​មួយ​អាច​នាំ​យក​រូបគេ​បាន​ឡើយ។

​រំលឹក​ថា​កាល​នៅ​ក្លឹប Barcelona ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ ​មាន​តម្លៃ​ពលកម្ម​រហូត​ដល់​ទៅ​៧១​លាន​អឺរ៉ូ​ឯ​ណោះ​ក្នុង​១​ឆ្នាំ តែ​ក៏​ត្រូវ​កាត់​បន្ថយ​ខ្លះ​ដែរ ដោយសារ​វិបត្ដិ​កូវីដ​១៩។ ​តម្លៃ​ខ្លួន​ដ៏​ខ្ពស់​នេះ​ហើយ ទើប​បាន​ជា​ក្លឹប​ជា​ច្រើន​រារែក ដោយ​ទើប​តែ​មាន PSG ​នេះ​មួយ​ទេ ​មាន​ដំណឹង​ថា​កំពុង​ស្នើ​សុំ​ចរចា៕

 

 

ប្រភព៖ Dailymail

Next Post

United និងកាន់តែមាន​គុណភាពនៅតំប់ការពារខាងក្រោម ព្រោះ​ឮ​ថា​ត្រៀម​ជះ​លុយ​ទិញ Varane និង Eduardo

    Manchester United គ្រោង​​ស្នើ​ទឹក​ប្រាក់​៥០​លាន​ផោន​ទៅ​លើ​ខ្សែ​ការពារ Raphael Varane និង ២៥​លាន​ផោន​ផ្សេង​ទៀត​សម្រាប់ Eduardo Camavinga ដើម្បី​រៀប​ក្រុម​ឡើង​វិញ​សម្រាប់​រដូវ​កាល​ថ្មី។         ផ្អែក​តាម​សារព័ត៌មាន​ Marca ឲ្យ​ដឹង​ថា លោក Ole Gunnar Solskjaer ចង់​ពង្រឹង​បន្ថែម​​សម្រាប់​តំបន់​ការពារ និង​បម្រើ​របស់​លោក ដូច្នេះ​ទើប​គ្រោង​ចាយ​៧៥​លាន​ផោន​លោក Varane របស់ Ream Madrid និង Camvinga របស់ Rennes។ កុងត្រា​របស់ Varane ជាមួយ​ Madrid នឹង​អស់​នៅ​ឆ្នាំ​ក្រោយ ហើយ​គេ​ប្រហែល​ចង់​រក​ការ​ប្រកួត​ប្រជែង​ថ្មី ខណៈ Real ក៏​មិន​ចង់​បាត់​គេ​ដោយ​គ្មា​តម្លៃ​ខ្លួន​ដែរ។ Varane វ័យ​២៨​ឆ្នាំ​ជា​ខ្សែ​ការពារ​ដែល​មាន​បទពិសោធន​ជោកជាំ​ ដែល​នឹង​អាច​ផ្ដល់​មេរៀន​ខ្លះ​ដល់ Lindelof និង Bailly។   […]