​De Bruyne ​​លេង​ទាំង​របួស អីចឹង​ទើប​ទម្រង់​លេង​មិន​សូវ​ល្អ​ កាលពីប្រកួតប៉ះ​ អុីតាលី

admin

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្សិក បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​អ៊ីតាលី​ ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2020 ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

 

 

 

 

​ក្រុម​អ៊ីតាលី ​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​មួយ​នេះ ពួកគេ​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ដល់​ទៅ​២​គ្រាប់​មុន​នៅ​តង់​ទី​១ ​តែ​ក៏​ត្រូវ Lukaku ​បាន​ប៉េណាល់ទី​១​គ្រាប់​សង​វិញ​ផង​ដែរ។ ​ចប់​ការ​ប្រកួត ​បែលហ្សិក​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​១​លើ FIFA Ranking ​នោះ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​របស់​លោក Mancini ​ហើយ។

 

 

 

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​បែលហ្សិក​បាន​ដាក់​ខ្សែ​បម្រើ Kevin De Bruyne ​ឱ្យ​ចូល​លេង​ដែរ ខណៈ​ដែល​កីឡាករ​រូប​នេះ​មិន​ទាន់​ជា​សះស្បើយ​ពី​របួស​ផង​។ សាមី​ខ្លួន ​បាន​និយាយ​ថា​រូបគេ​ចូល​លេង​ទល់​អ៊ីតាលី​នេះ គឺ​នៅ​មាន​បញ្ហា​របួស​សរសៃ​ក​ជើង​នៅ​ឡើយ។ ​តែ​ដើម្បី​ជួយ​ប្រទេស​ជាតិ ​រូបគេ​ត្រូវ​តែ​ចូល​លេង​ទាំង​មិន​ទាន់​បាត់​ឈឺ​របួស​នេះ៕

 

ប្រភព៖ www.afp.com

Next Post

​មូលហេតុ​ដែល​ដក​ Son ចេញ​ពី​ប្រកួត​អូឡាំពិក​

លោក​ Kim Hak-bum គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​ការ​បកស្រាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ជា​ច្រើន​នៅ​ក្នុង​ថ្ងៃ​នេះ​ ពី​មូល​ហេតុ​ដែល​លោក​សម្រេច​ចិត្ត​ដក​ខ្សែ​ប្រយុទ្ធ​ Son Heung-min ពី​ការ​ប្រកួត​អូឡាំពិក​ ២០២០​ខាង​មុខ​។         លោក​ Kim បាន​និយាយថា​៖” ខ្ញុំ​បាន​ប្រាប់​ទៅ​កាន់​ Son ថា​អរគុណ​ហើយ​សុំ​អភ័យទោស​ផង​ដែរ​ព្រោះ​គេ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​គេ​ចង់​ចូល​ជួយ​ក្រុម​ជម្រើស​ជាតិ​គេ​ក្នុង​ប្រកួត​អូឡាំពិក​នេះ​។ គេ​បាន​ទៅ​សុំ​ Spurs រហូត​ទទួល​បាន​ការ​អនុញ្ញាត​ផង​ដែរ​។ យើង​ពេញ​ចិត្ត​នឹង​គេ​មែន​ទែន​ ហើយ​យើង​ក៏​បាន​ដាក់​ឈ្មោះ​គេ​ចូល​ក្នុង​ក្រុម​ដែរ​ តែ​គិត​ចុះ​គិត​ឡើង​ គេ​ជា​កីឡាករ​ដែល​ត្រូវ​ការពារ​រក្សា​ទុក​សិន​ ព្រោះ​របៀប​េបបលេង ចូល​រួម​ហ្វឹកហាត់​អូឡាំពិក​អាច​នឹង​លំបាក​ដល់​គេ​។ ណា​មួយ​កាល​ពី​រដូវកាល​មុន​ហ្នឹង​ Son រៀង​មាន​របួស​ផង​អញ្ចឹង​ហើយ​បើ​គេ​មក​លេង​នេះ​ទៀត​ ពិត​ជា​ពិបាក​ដល់​គេ​ “។ លោក​បាន​បន្ថែម​ទៀត​៖” អញ្ចឹង​ហើយ​បាន​ជា​ចុង​ក្រោយ​ខ្ញុំ​សម្រេច​ចិត្ត​ដ៏​លំបាក​នេះ​ ព្រោះ​បើ​ Son ឈឺ​ក្នុង​ប្រកួត​ អ្នក​ទាំង​គ្នា​ច្បាស់​ជា​ថា​យើង​ឲ្យ​គេ​លេង​ច្រើន​ពេក​ អញ្ចឹង​ហើយ​វា​ពិបាក​ដល់​ខ្ញុំ​ទទួល​ខុស​ត្រូវ​ណាស់​ ជា​ពិសេស​បើ​គេ​ឈឺ​មែន​ក្នុង​ពេល​ប្រកួត​ហ្នឹង​មែន​ វា​​ច្បាស់​ជា​ខាត​ណាស់​ព្រោះ​គេ​ត្រូវ​ចូល​រួម​ប្រកួត​ World Cup វគ្គ​ជម្រុះ​ ក៏​ដូច​ជា​ប្រកួត​ដើម​រដូវកាល​ Spurs ផង​ដែរ​ “។ គួរ​បញ្ជាក់​ផង​ដែរ​ប្រកួត​អូឡាំពិក​ […]