Pep Guardiola : Forden ល្អគ្រប់គ្រាន់សំរាប់លេងជំរេីសទីមួយរដូវកាលក្រោយ

admin

លោក Pep Guardiola បាន​និយាយ​ថា Man City មិន​ត្រូវ​ការ​ទិញ​កីឡាករ​ថ្មី​មក​ជំនួស​ខ្សែ​បម្រើ​នាំ​លេង David Silva ទេ ព្រោះ​ក្លឹប​មាន Phil Foden ហើយ។កីឡាករ​អេស្ប៉ាញ​វ័យ​៣៤​ឆ្នាំ Silva នឹង​ចេញ​ពី​ក្រុម​មេឃ​ខៀវ​នៅ​ចប់​រដូវ​កាល​នេះ បន្ទាប់​ចំណាយ​ពេល​ជាមួយ​ក្លឹប​អស់​រយៈ​ពេល​១០​ឆ្នាំ។ ចំណែក​ខ្សែ​បម្រើ​អង់គ្លេស​វ័យ​២០​ឆ្នាំ Foden ដែលរក​បាន​២គ្រាប់​ជួយ​ឱ្យ City ឈ្នះ Burnley ៥-០ ក្នុង​ពាន Premier League កាល​ពី​យប់​មិញ ​ត្រូវ​បាន​លោក Pep ចាត់​ទុក​ជា​ Legend របស់​ក្លឹប​​នា​ថ្ងៃ​អនាគត។

Pep បញ្ជាក់​ថា ៖«ពេល David ថាវា​ជា​ឆ្នាំ​ចុងក្រោយ​របស់​គាត់ ខ្ញុំ​ប្រាប់​​ថ្នាក់​លើ​ថាយើង​មាន Phil ដូច្នេះ​យើង​មិន​ចាំ​បាច់​វិនិយោគ​លើ​​កីឡាករ​ទេ។ វា​ពិបាក​ក្នុង​ការ​ស្វែង​រក​កីឡាករ​ដូច David ចំពោះ​​អ្វីៗ​​ដែល​គាត់​បាន​ធ្វើ​ជាមួយ​ក្លឹប»។ ​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​វ័យ​៤៩​ឆ្នាំ បាន​ឱ្យ​ដឹង​ទៀត​ថា​ក្រុម​កីឡាករ​ដូច​ជា Joe Hart, Pablo Zabaleta, Sergio Aguero, Yaya Toure និង David បាន​​រួម​ចំណែក​ធំ​ធេងក្នុង​ការជួយ​​ក្រុម​និង​ក្លឹប​ ឱ្យ​មាន​មុខ​មាត់រហូត​ដល់​សព្វថ្ងៃ​​។

អតីត​អ្នកចាត់ការ​ក្រុម Barca និង Munich បន្ថែម ​យ៉ាង​ដូច្នេះ ៖«វា​ពិបាក​​ក្នុង​ការ​រក​កីឡាករ​មក​ជំនួស ប៉ុន្តែ​យើង​មាន [Foden]។ យើង​មាន​កីឡាករ​វ័យ​ក្មេង​ជា​អ្នកគាំទ្រManchester City ហើយ​រាល់​ពេល​គាត់​លេង គាត់​​ផ្ដល់​ឱ្យ​យើង​នៅ​ភាព Unique និង​ពិសេស។ នៅ​១០​ឆ្នាំ​ ឬ​១៥​ឆ្នាំ​ក្រោយ គាត់​នឹង​ក្លាយ​ជា​កីឡាករ​ដ៏​អស្ចារ្យ​របស់​យើង។ ខ្ញុំ​គ្មាន​ការ​សង្ស័យ​ឡើយ»។ ​

ក្នុង​ការ​ប្រកួត​ឈ្នះ Burnley ៥-០ យប់មិញ​នេះ​ខ្សែ​បម្រើ​ Phil Foden ក៏​បាន​ប្រាប់​ថា​​នេះ​ជា​ការប្រកួតដ៏​ល្អ​បំផុតរបស់​គេ ​ដែល​គ្រង​អាវ ក្រុមមេឃខៀវ Man City។

«វា​ជា​ការ​ប្រកួត​​ល្អ​ដ៏​​ក្នុង​នាម​ជា​ផ្នែក​មួយ (​នៃ City) ខ្ញុំ​ពេញ​ចិត្ត ចំណុច​ចម្បង​នោះ​គឺ​ទទួល​បាន​លទ្ធផល​ល្អ និង​ការ​លេង​របស់​ក្រុម។ ពួក​យើង​ជា​ក្រុម​​មុត​ស្រួច»៕

Next Post

Liverpool នឹងធ្វេីអោយពិភពបាល់ទាត់ភ្ញាក់ផ្អេីលបន្ទាប់ពីដេញថ្លៃយក Mbappe ក្នុងតម្លៃ 199លានផោន

ដំណឹង​ដ៏​ក្តៅ​គគុក​មួយ បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន TheSun ជុំវិញ​ការ​ចង់​បាន​ Kylian Mbappe ពី​សំណាក់​ក្រុម​ហង្ស​ក្រហម Liverpool ដោយ​មាន​លក្ខខណ្ឌ​ដោះដូរ​ដ៏​នឹក​ស្មាន​មិន​ដល់។នោះ​គឺ​ភាគី​ខាង​ហង្ស​ព្រម​ផ្តល់​ជូន​សំណើ​ទឹក​ប្រាក់ ១៩៩ លាន​ផោន បន្ថែម​នឹង​កីឡាករ​ដ៏​សំខាន់​របស់​ខ្លួន​មួយ​រូប​ទៀត​ Sadio Mane ឲ្យ​ទៅ​ភាគី​ខាង Paris Saint-Germain ដើម្បី​ចង់​បាន​តែ Kylian Mbappe មក​កាន់​ទឹកដី Anfield ម្នាក់​គត់។