Sterling​ ថាពានរង្វាន់ Euro សំខាន់ជាងការឈ្នះពានរង្វាន់ជាមួយក្លឹប Manchester City

admin

Raheem Sterling បាន​និយាយ​ថា ការ​ឈ្នះ​ពាន Euro ជាមួយ​អង់គ្លេស​​គឺ​ជា​ភាព​ជោគជ័យ​​ធំបំផុត​លើ​អ្វី​ៗ​ដែល​គេ​ធ្លាប់​ធ្វើ​បាន​នៅ Manchester City។

 

 

តោ​កំណាច​អង់គ្លេស​រក​បាន​តែ​២​គ្រាប់​គត់​ក្នុង​ព្រឹត្តិការណ៍ Euro ដោយ​ទាំង​ពីរ​គ្រាប់​ធ្វើ​បាន​ដោយ​ Sterling។ កីឡាករ​វ័យ​២៦​ឆ្នាំ​​​ធ្លាប់​បាន​ឈ្នះ​ពាន​​៨​ជាមួយ City រួម​មាន​ Premier League ៣ដង​ផង​ដែរ។

ប៉ុន្តែ​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​​យល់​ឃើញ​ថា ការ​ឈ្នះ​ពាន Euro គឺ​ជា​ភាព​ជោគជ័យ​ធំ​បំផុត។ “ខ្ញុំ​គិត​​ថា​ឈ្នះ​ពាន​អ្វី​មួយ​ជាមួយ​ជម្រើសជាតិ​អង់គ្លេស​គឺ​ជា​​ការ​សម្រេច​បាន​គោលដៅ​ដ៏​អស្ចារ្យ​បំផុត​ដែល​ខ្ញុំ​អាច​ធ្វើ​បាន។ ឈ្នះ​ពាន​ជាមួយ​ក្លឹប​​គឺ​ជា​សមិទ្ធិផល​​ល្អ​មួយ ប៉ុន្តែ​​ឈ្នះ​ពាន​ជា​មួយ​ជាតិ​គឺ​វា​ធំ​ជាង”។ សម្ដី Sterling។

 

 

Should Sterling be in Southgate's best England XI?

 

នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Euro ២០២០ អង់គ្លេស​ត្រូវ​ធ្វើ​ការ​​ធ្ងន់​ជួប​ជាមួយ​ម្ចាស់​ជើងឯក World Cup ២០១៤ អាល្លឺម៉ង់៕ ​

ប្រភព៖ The Sun 

Next Post

ក្រុមការពារដំណែងជើងឯក ហាលអាវត្រឹមវគ្គ ១៦ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ក្រុមខ្លាំងបែលហ្សិច

  ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ព័រទុយហ្គាល់ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​បែលហ្សិក​ហើយ ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​នៅ​យប់មិញ​នេះ​។     ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​បែលហ្សិក​ដែល​មាន​ចំណាត់​ថ្នាក់​លេខ​១​លើ​លោក​នោះ ​រក​បាន​១​គ្រាប់​នៅ​នាទី​៤២ ​ដោយ Thorgan Hazard ។ ​ខណៈ​ដែល​ក្រុម​ព័រទុយហ្គាល់​វិញ ​ព្យាយាម​វាយ​សម្រុក​ទៅ​វិញ​ខ្លាំង​ដែរ ប៉ុន្តែ​សំណាង​មិន​បាន​នៅ​ខាង​ពួកគេ​នោះ​ទេ។ ​ដោយ​ឱកាស​ទាំង​អស់​មិន​អាច​សម្រេច​ទី​បាន​ឡើយ។     ​ចប់​ការ​ប្រកួត ​ព័រទុយហ្គាល់​បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​នេះ​ហើយ។ ខណៈ​ដែល​ក្រុម​បែលហ្សិក​វិញ ​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ដោយ​បន្ដ​ប៉ះ​ជាមួយ​ក្រុម​យក្ស​អ៊ីតាលី​ថែម​ទៀត៕   ប្រភព៖ www.afp.com