អ្នក​រៀបចំ​កម្មវិធី Euro នឹង​ដក​​ដប Heineken ចេញ​ពី​មុខ​កីឡាករ​ម៉ូស្លីមបន្ទាប់ពី Paul Pogba បាន

admin

 

អ្នក​រៀបចំព្រឹត្តិការណ៍ Euro ២០២០ នឹង​ឈប់​​ដាក​ដប​ស្រាបៀរ Heineken នៅ​មុខ​កីឡាករ​ម៉ូស្លីម បន្ទាប់​ពី Paul Pogba បាន​ដក​​ម្ចាស់​ឧបត្ថម្ភ​មួយ​​នេះ​ចេញ​ពី​តុកាល​ពី​សប្ដាហ៍​មុន។

 

Paul Pogba removes Heineken bottle from press conference - Travels Guide Blog

 

 

Pogba កីឡាករ​របស់​​បារាំង​និង​ក្រុម Manchester United ដែល​គោរព​សាសនា​ម៉ូស្លីម​​បាន​ទាញ​​ដប​ស្រាបៀរ​ចេញ ពេល​ដែល​​គេ​​​ធ្វើ​សន្និសីទកាសែត​​​ក្នុង​​ជំនួប​រវាង​បារាំង​និង​អាល្លឺម៉ង់​កាល​ពី​ថ្ងៃ​អង្គារ​មុន។

ពេល​នេះ​ក្រុម ក៏​ដូច​ជា​អ្នក​ចាត់​ការ​និង​កីឡាករ នឹង​ត្រូវ​សាកសួរ​ជាមុន​ ថា​តើ​ពួក​គេ​ជំទាស់​​ទេ​ចំពោះ​ការ​ដាក់​ដប Heineke នៅ​នឹង​មុន។ ប្រសិន​បើ​មាន​ការ​ជំទាស់​នោះ​នឹង​មិន​មាន​ការ​ដាក់​ដប​ស្រាបៀរ​​ពេល​សន្និសីទកាសែត​ឡើយ។ តែ​បើ​ពួក​គេ​មិន​ជំទាស់​ដប​ស្រាបៀរ​នឹង​ដាក់​នៅ​មុខ​​ធម្មតា៕ ​

 

ប្រភព៖ Dailymail

Next Post

​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប UEFA ​បាន​បោះ​ឆ្នោត​ឈប់​ប្រើប្រាស់​រួបមន្ដ គ្រាប់​ក្រៅ​ដី​(away goal)​ ជាមួយហេតុផលខ្លះៗ

  ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប UEFA ​បាន​បោះ​ឆ្នោត​ឈប់​ប្រើប្រាស់​រួបមន្ដ គ្រាប់​ក្រៅ​ដី​ទៀត​ហើយ ​គ្រប់​ការ​ប្រកួត​ទាំង​អស់​តែ​ម្ដង ដែល​នឹង​អនុវត្ត​ពី​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​ទៅ។     ​ច្បាប់​មួយ​នេះ ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​តាំង​ពី​ឆ្នាំ​១៩៦៥​មក​ម្ល៉េះ ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ដែល​លេង​២​ជើង ​ក្នុង​ដី​និង​ក្រៅ​ដី។ ខណៈ​ដែល​ចាប់​ពី​ពេល​នេះ​ទៅ ​រូបមន្ដ​នេះ​ត្រូវ​រំសាយ​ចោល ​ឈប់​ប្រើប្រាស់​ហើយ។ ​ប្រសិន​បើ​ក្រុម​ពីរ ​លេង​ពីរ​ជើង ​មាន​គ្រាប់​បាល់​ស្មើ​គ្នា ​នោះ​ពួកគេ​នឹង​ត្រូវ​លេង​បន្ថែម​ម៉ោង​តែ​ម្ដង ឬ​ត្រូវ​ប៉េណាល់ទី​កាត់​សេចក្ដី។ ​ចំពោះ​ហេតុផល​សំខាន់​ដែល UEFA ​សម្រេច​ចិត្ត​បន្ទាន់​រហូត​ដល់​ដក​ច្បាប់​ដែល​ប្រើ​រាប់​ឆ្នាំ​នេះ​ចេញ គឺ​ដោយសារ​តែ​មាន​មតិ​រិះគន់​ច្រើន​ពី​សំណាក់​គ្រូ​បង្វឹក ​និង​កីឡាករ។ ​ក្រុម​ដែល​ចំណេញ​គ្រាប់​បាល់​ក្រៅ​ដី ​ពួកគេ​នឹង​មិន​ប្រឹងប្រែង​លេង​ប្រយុទ្ធ​ទេ ​នៅ​ជើង​ទី​២ ដោយ​ប្រឹង​ទប់​វិញ ​ព្រោះ​ចំណេញ​គ្រាប់។ ដូច្នេះ​ហើយ ​ការ​ដក​ច្បាប់ ​គ្រាប់​ក្រៅ​ដី​នេះ ​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​ទាំង​ពីរ​ជើង ​ល្អ​មើល ​និង​ប្រឹងប្រែង​លេង​៕     ប្រភព៖ Dailymail