ចង់​បាន Kane ទប់​លែង​ជាប់ City ហ៊ាន​ឲ្យ​១០០​លាន​ផោន ​អាច​បូក Sterling, Jesus & Laporte ឲ្យ​ទៀត

admin

Manchester City កំពុង​តែ​បន្ត​តាម​ប្រមាញ់ Harry Kane ពី Spurs ដោយ​​លើក​នេះ​ហា៊ន​ឲ្យ​​១០០​លាន​ផោន និង​​គិតគូ​អាច​បន្ថែម​កីឡាករ​៣​នាក់​ឲ្យ​ទៀត។

 

 

Kane ពេល​នេះ​កំពុង​ផ្ដោត​អារម្មណ៍​ជាមួយ​ជម្រើសជាតិ​អង់គ្លេស​នៅ Euro មិន​ទាន់​សម្រេច​ចិត្ត​ចង់​ទៅ​ក្លឹប​ណា​នៅ​ឡើយ​ទេ។ Chelsea និង Manchester United សុទ្ធ​តែ​ចង់​​បាន​កីឡាករ​វ័យ​២៧​ឆ្នាំ​​ដែល​កាល​ពី​ចុង​រដូវ​កាល​បាន​ប្រកាស​ចង់​ចេញ​ពី​ Spurs។

ប្រធាន​ក្លឹប​របស់ Spurs លោក Daniel Levy មាន​ចេតនា​​ចង់​រក្សា​ទុក Kane ប៉ុន្តែ​​បាន​ដាក់​​តម្លៃ​ខ្លួន​កីឡាករ​រូប​នេះ​ដល់​​១៥០​លាន​ផោន ប្រសិន​ក្លឹប​ណា​ចង់​បាន។ សម្រាប់ Kane មាន​ចិត្ត​ចង់​ចេញ​ពី​ក្លឹប និង​សង្ឃឹម​លោក Levy ចរចា​តម្លៃ​សមរម្យ​ណា​មួយ​ដើម្បី​ឲ្យ​គេ​បាន​រក​ក្លឹប​ថ្មី។

 

 

Pep Guardiola អ្នក​ចាត់​ការ​របស់ Man City ដាក់ Kane ជា​គោលដៅ​ធំ​ត្រូវ​ទិញ​យក​ឲ្យ​បាន។ ពេល​នេះ City ហ៊ាន​ឲ្យ​ដល់​១០០​លាន​ផោន ហើយ​អាច​​នឹង​បូក​បន្ថែម​ Raheem Sterling, Gabriel Jesus និង Aymeric Laporte ចូល​ក្នុង​កិច្ច​ចរចា​​ដើម្បី​ធ្វើ​បែប​ណា​អាចយក Kane បាន៕

 

 

ប្រភព៖ The Sun  

Next Post

ទីបំផុង Kroos ទម្លាយ​ពាក្យ​សន្ទនា​ជាមួយ​មិត្ត​ចាស់ Ronaldo ក្រោយខាន​ជួប​គ្នា​យូរ