Klopp : ទោះឈ្នះពាន់ EPL តែខ្លាចបាត់បង់ Mane

admin

​ក្រុម Liverpool ​កំពុង​បារម្ភ​ខ្លាច ​មិន​អាច​រក្សា​ខ្សែ​ប្រយុទ្ធ Mane ​បាន​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ក្រោយ​ពី​ក្រុម​យក្ស PSG ​​និង Real Madrid ​ចង់​បាន​រូបគេ​ខ្លាំង​។​បើ​ទោះ​ជា​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់​ខាង​លើ​នៅ​សល់​ច្រើន​ឆ្នាំ​ទៀត​មែន ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ដែល​អាច​រារាំង​ឱ្យ Mane ​អាច​នៅ Liverpool ​បាន​ជាប់​នោះ​ដែរ។ ​បច្ចុប្បន្ន​នេះ ​ក្រុម​យក្ស​២​កំពុង​ប្រជែង​គ្នា​ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ល្បឿន​លឿន​នេះ។ ​ក្រុម​សំបូរ​លុយ PSG ​និង Real Madrid ​សុទ្ធ​តែ​បង្ហាញ​ចំណាប់​អារម្មណ៍​យក​រូបគេ​ទៅ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​បើក។

តម្លៃ​ខ្លួន​របស់ Mane ​ដែល​អាច​នឹង​ចាកចេញ​ពី​ក្រុម Liverpool ​នោះ​គឺ​១៥០​លាន​ផោន។ ​លោក Klopp ​កំពុង​បារម្ភ​ថា​តម្លៃ​ខ្លួន​នេះ អាច​នឹង​ធ្វើ​ឱ្យ​ក្រុម​ដទៃ​ហ៊ាន​ចំណាយ​ប្រាក់ ដើម្បី​យក​កីឡាករ​វ័យ​២៨​ឆ្នាំ​នេះ​។ ​ស្រប​ពេល​សាមី​ខ្លួន ​ក៏​ទំនង​ជា​ចង់​ទៅ​ក្លឹប​ថ្មី ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ផង​ដែរ៕

Next Post

Giggs : Jack Grealish ជាកីឡាករដែរ Man utd គួតែទិញយក

អតីតជើងចាស់លោក Ryan Giggs ជឿជាក់ថាកីឡាករ Jack Grealish នឹងក្លាយជាចុះហត្ថលេខាដ៏ល្អបំផុតមួយ សម្រាប់ក្រុមបិសាចក្រហម Manchester United ប៉ុន្តែលោកបញ្ជាក់ទៀតថាក្លឹបចាស់របស់គាត់មួយនេះ នៅតែត្រូវកីឡាករកីឡាករ ៣ ឬ ៤ នាក់ ដើម្បីអាចឈានដល់កំរិតរបស់ក្រុម Manchester City ។