ឃើញស្ថិតិ​នេះ ​ទើប​ដឹង​ថា​អ៊ីតាលី​ក៏​ជា​ក្រុម​ភាគរយ​ច្រើន​ឈ្នះ Euro 2020 ​ដែរ​

admin

​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី ​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Euro 2020 ​មុន​គេ​ហើយ ​បន្ទាប់​ពី​ពួកគេ​បាន​បំបាក់​ក្រុម​ស្វីស​ក្នុង​លទ្ធផល ​៣-០ ​ឯ​ណោះ។

 

 

​ការ​ធ្វើ​បាន​ល្អ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ជាមួយ​ទម្រង់​លេង​ដ៏​រឹងមាំ​របស់​ពួកគេ។ ​ជាក់​ស្ដែង​នៅ Euro ​២​ប្រកួត​មក​នេះ ​ពួកគេ​រក​បាន​៦​គ្រាប់ ​ដោយ​ឈ្នះ​ទួរគី ៣-០ ​និង​ឈ្នះ​ស្វីស​យប់មិញ​នេះ ​៣-០ ​ដែរ។ ដោយ​ឡែក​បើ​មើល​កំណត់ត្រា​របស់​ក្រុម​លោក Mancini ​នេះ​វិញ ទើប​ញ៉ាក់សាច់​តែ​ម្ដង។

 

 

​ពួកគេ​លេង​២៩​ប្រកួត​មក​ហើយ ​មិន​ទាន់​ស្គាល់​បរាជ័យ​នោះ​ទេ។ ​១០​ប្រកួត​ចុង​ក្រោយ Cleansheet ​មិន​មាន​ក្រុម​ណា​អាច​ស៊ុត​អ៊ីតាលី​ចូល​ឡើយ។ ខណៈ​ដែល​១០​ប្រកួត​មក​នេះ ​រក​បាន​៣១​គ្រាប់ ​គ្មាន​របូត​១​គ្រាប់​ឡើយ។ ​ខណៈ​ដែល​ត្រឹម​ប្រកួត​នេះ ​ខ្សែ​ការពារ Leonardo Spinazzola ​របស់​អ៊ីតាលី ​កាន់​កំណត់ត្រា​រត់​ល្បឿន​លឿន​ជាង​គេ ៣៣,៨​គីឡួម៉ែត្រ​ក្នុង​មួយ​ម៉ោង​ផង​ដែរ៕​

ប្រភព៖ www.afp.com

Next Post

ឈប់​ធ្វើ​ទៅ! UEFA ​ព្រមាន​កីឡាករ​ធ្វើ​តាម Ronaldo ​នឹង​ត្រូវ​ពិន័យ​ហើយ​