ម្នាក់​ទៀត​ហើយ! យប់​មិញ​ Pavard សន្លប់​១៥​វិនាទី ក្រោយ​​បុក​​គ្នា​ជាមួយ​កីឡាករ​អាល្លឺម៉ង់

admin

ខ្សែ​ការពារ​ស្ដាំ​​ Benjamin Pavard បាន​និយាយ​ថា គេ​បាន​សន្លប់​​​ប្រមាណ​១៥​វិនាទី បន្ទាប់​ពី​ប៉ះ​ទង្គិច​​ក្នុង​ជំនួប​បារាំង​ឈ្នះ​អាល្លឺម៉ង់ ១-០ កាល​ពី​យប់​មិញ។

 

 

Pavard បាន​​ប៉ះទង្គិច​បុក​គ្នា​ជាមួយ​កីឡាករ Robin Gosens និង​ត្រូវ​បាន​​ក្រុម​គ្រូ​​ពេទ្យ​​យក​ទៅពិនិត្យ​ព្យាបាល​ប៉ុន្មាន​នាទី​ ខណៈ​ការ​ប្រកួត​បាន​ផ្អាក​បន្តិច។ ក្រោយ​ពិនិត្យ​រួចរាល់ Pavard ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​លេង​បន្ត​ទៀត រហូត​ដល់​ចប់​៩០​នាទី​ពេញ។

ប៉ុន្តែ​ក្រោយ​ការ​ប្រកួត​ចប់ កីឡាករ​របស់ Bayern Munich រូប​នេះ​​បាន​ប្រាប់​សារព័ត៌មាន​ថា គេ​បាន​សន្លប់​​ប្រហែល១០-១៥​វិនាទី។ តែ​ក្រោយ​​មក​ក៏​មាន​អារម្មណ៍​ធូរ​ស្រាល​អាច​លេង​បាន​វិញ។

 

មាន​អ្នក​គាំទ្រ​ជា​ច្រើន​​បាន​បញ្ចេញ​មតិ​លើ​បណ្ដាញ​សង្គម​ ចង់​ឲ្យ​កីឡាករ​វ័យ​២៥​ឆ្នាំ​ប្ដូរ​សម្រាក​សិន ព្រោះ​តែ​មាន​បញ្ហា​ធំ​ជាង​​នេះ។ មេរៀន Cristian Eriksen កីឡាករ​របស់​ដាណឺម៉ាក​មាន​បញ្ហា​បេះដូង​ដួល​លើ​ទីលាន បាន​កើត​ជា​ក្ដី​បារម្ភ​ដល់​​កីឡាករ​គ្រប់​គ្នា។ កត្តា​នេះ​​ការ​ពង្រឹង​ផ្នែក​សុខភាព​លើ​ទីលាន​​ត្រូវ​បាន​គេ​គិតគូ​យ៉ាង​ហ្មតចត់​ក្នុង​ព្រឹត្តិការណ៍​ Euro ២០២០៕

ប្រភព៖ www.afp.com 

Next Post

សេចក្ដី​សម្រេច​របស់ UEFA ចេញ​ហើយ លើ​រឿង Rudiger លួច​ខាំ​ខ្នង​របស់ Pogba