ដាក់​២​គ្រាប់​យប់មិញ ធ្វើ​ឱ្យ Ronaldo ​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ Euro ​

admin

​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បើក​ឆាក​ការ​ប្រកួត Euro ​នៅ​យប់មិញ​នេះ ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់ ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ហុងគ្រី​ក្នុង​លទ្ធផល ៣-០ ​ឯ​ណោះ​។

 

​​

សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​នៅ​តង់​ទី​១​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ ​ប៉ុន្តែ​ឈាន​ដល់​តង់​ទី​២ ​នៅ​ចុង​ម៉ោង​ទើប​គ្រប់​យ៉ាង​ប្រែប្រួល​តែ​ម្ដង។ ​នៅ​នាទី​៨៤ Raphaël Guerreiro ​ក៏​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់ ​មុន​ពេល Ronaldo ​ដាក់​បន្ថែម​២​គ្រាប់​នៅ​នាទី​៨៧ ​និង​៩០+២។ ​ចប់​ការ​ប្រកួត ​ក្រុម​ព័រទុយហ្គាល់ ​យក​ឈ្នះ​ហុងគ្រី​ក្នុង​លទ្ធផល ៣-០។

 

​ជាមួយ​ការ​រក​បាន​២​គ្រាប់​បន្ថែម​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ Ronaldo ​បំបែក​កំណត់ត្រា​របស់​ Michael Platini ​បាន​ទៅ​ហើយ។ ​Platini ​ដែល​កាន់​កំណត់ត្រា​​អ្នក​ទាត់​បញ្ចូល​ទី​ច្រើនជាង​គេ​នៅ Euro ​នោះ​​មាន​ត្រឹម​៩​គ្រាប់​ប៉ុណ្ណោះ។ ​ខណៈ​ដែល​ពេល​នេះ Ronaldo ​មាន​ដល់​ទៅ​១១​គ្រាប់​ទៅ​ហើយ។ ​រូបគេ​ក៏​ក្លាយ​ជា​កីឡាករ​ស៊ុត​ចូល Euro ​៥​ព្រឹត្ដិការណ៍​មក​ហើយ​ផង​ដែរ៕

 

 

ប្រភព៖ www.afp.com

Next Post

ព្រមាន​ចុះ​ឡើង! ​ពេល​នេះ UEFA ​ហៅ Real , Barca ​និង juventus ​លេង UCL ​ដដែល​