Messi ទាត់​ Free Kick ចូល​ស្អាត​ដូច​ផ្កា ក្នុង​ជំនួប​អាហ្សង់ទីន​ជាមួយ​ឈីលី

admin

Lionel Messi បាន​ទាត់ Free Kick បញ្ចូល​ទី​យ៉ាង​ស្អាត ជួយ​អាហ្សង់ទីន​ប្រកួត​ស្មើ​គ្មា ១-១ ជាមួយ​សត្រូវ​ចាស់​ឈីលី ក្នុង​ពាន​រង្វាន់ Copa America។

 

 

ក្នុង​ការ​ប្រកួត Messi នេះ​ឯង​ជា​អ្នក​​រក​គ្រាប់​នាំ​មុខ​ឲ្យ​អាហ្សង់ទីន​នៅ​នាទី​៣៣។ ឈីលី​មាន​ឱកាស​ទាត់​ប៉េណាល់ទី​មួយ​គ្រាប់​ទី​៥៦ ប៉ុន្តែ Arturo Vidal ធ្វើ​មិន​បាន​សម្រេច។ យ៉ាងណា បាន​មិត្តរូម​ក្រុម Eduardo Vargas រត់​មក​បន្ថែម​បញ្ចូល​ទី ជួយ​ឈីលី​តាម​ស្មើ ១-១។

លទ្ធផល ១-១ បាន​បន្សល់​ដល់​ចប់​ការ​ប្រកួត ក្រុម​ទាំង​ពីរ​បាន​ម្នាក់​មួយ​ពិន្ទុ​​សម្រាប់​ការ​ប្រកួត​ដំបូង​នៅ​ពាន Copa America។ សម្រាប់ Messi នេះ​គឺ​ជា​គ្រាប់​ទី​៧៣​ឲ្យ​អាហ្សង់ទីន៕

 

ប្រភព៖ BBC  

Next Post

Ronaldo នឹង​បំបែក​​កំណត់ត្រា​២​ផ្សេង​គ្នា ប្រសិន​បើ​ធ្វើ​បាន​ល្អ​នៅ​យប់​នេះ