Ronaldo នឹង​អាច​បំបែក​កំណត់ត្រា​ធំ​មួយ ប្រសិន​ធ្វើ​រឿង​នេះ​បាន​នៅ Euro

admin

ក្នុង​ព្រឹត្តិការណ៍ Euro ២០២០​​នេះ ប្រសិន​បើ Cristiano Ronaldo រក​បាន​៦​គ្រាប់​ គេ​នឹង​ក្លាយ​ជា​កីឡាករ​រក​​បាន​​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ឲ្យ​ក្រុម​ជម្រើសជាតិ។

 

 

កំណត់ត្រា​អ្នក​​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ឲ្យ​ជម្រើសជាតិ​បច្ចុប្បន្ន​​កំពុង​កាន់កាប់​ដោយ​វីរបុរស​របស់​អ៊ីរ៉ង់​ Ali Daei ​មាន​១០៩​គ្រាប់ ក្នុង​ការ​លេង​១៤៩​ប្រកួត​ឲ្យ​ជម្រើសជាតិ។ Ronaldo បច្ចុប្បន្ន​មាន​១០៤​គ្រាប់ ក្នុង​ការ​លេង​១៧៤​ប្រកួត។

ដូច្នេះ​ប្រសិន​បើ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រក​បាន​​៥​គ្រាប់​នៅ Euro គេ​នឹង​តាម​ស្មើ​កំណត់ត្រា​របស់ Ali Daei។ ប៉ុន្តែ​​បើ​ទាត់​ចូល​៦​គ្រាប់ ប្រាកដ​ណាស់​ Ronaldo នឹង​​ឡើង​កាន់​កំណត់ត្រា​វិញ​ម្ដង។

វា​នឹង​ក្លាយ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​៥ សម្រាប់ Ronaldo នៅ​ព្រឹត្តិការណ៍ Euro ឆ្នាំ​នេះ ពេល​ដែល​ព័រទុយហ្គាល់​ជួប​ហុងគ្រី​​នៅ​ប្រកួត​​ដំបូង​នៃ​ពូល F។ កីឡាករ​របស់​ក្រុម Juventus រូប​នេះ​បាន​ចូល​លេង​ព្រឹត្តិការណ៍ Euro ដំបូង​ក្នុង​ឆ្នាំ​២០០៤៕ ​​

ប្រភព៖ Marca

Next Post

អ៊ីតាលី​ខ្លាំង​មែន បើក​ឆាក​លត់​ទូរគី ​៣-០ ​នៅ Euro ​បន្ដ​កំណត់ត្រា​ឈ្នះ​រហូត​