Real Madrid ​ទំនង​ជា​ត្រូវ​យក​កីឡដ្ឋាន AT Madrid ​ធ្វើ​ទឹក​ដី​សិន​

admin

​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​ក្រុម Real Madrid ​មាន​បំណង​ចង់​យក​កីឡដ្ឋាន​ Wanda Metropolitano ​របស់​ក្រុម Atletico Madrid ​ធ្វើ​ជា​ទឹក​ដី​សិន។​

 

នៅ​រដូវ​កាល​ក្រោយ ​រដ្ឋាភិបាល​អេស្ប៉ាញ​បាន​យល់​ព្រម​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ការ​ប្រកួត​បាល់ទាត់​បាន​វិញ​ខ្លះ​ហើយ ​ប៉ុន្តែ​មិន​អាច​ដាក់​ពេញ​ៗ​កីឡដ្ឋាន​បាន​នោះ​ទេ។ ​ដោយ​មើល​ឃើញ​សញ្ញា​ល្អ​នេះ​ហើយ ​ទើប​ក្រុម Real Madrid ​ចង់​ស្វែង​រក​កីឡដ្ឋាន​ធំ ​ដើម្បី​ដាក់​អ្នក​គាំទ្រ​ចូល​ទស្សនា​បាន ខណៈ​ដែល​បច្ចុប្បន្ន​ Estadio Alfredo Di Stefano ​ដាក់​អ្នកគាំទ្រ​បាន​តិច ​ហើយ Bernabue ​ជួស​ជុល​មិន​ទាន់​ហើយ។

 

ដោយសារ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម AT Madrid ​ទើប​បាន​ជា​ក្រុម Real Madrid ​មើល​ឃើញ​ថា​មាន​តែ​ការ​ប្រើ​កីឡដ្ឋាន Wanda ​ទេ ទើប​អាច​ល្មម​សម្រាប់​ទទួល​អ្នក​គាំទ្រ Real Madrid ​បាន​នា​រដូវ​កាល​ក្រោយ​នេះ។ ស្រប​ពេល​ថ្នាក់​ដឹក​នាំ​ក្រុម​មួយ​នេះ ​ក៏​មិន​ជំទាស់​ជាមួយ​ការ​ចង់​យក​កីឡដ្ឋាន​នេះ​ធ្វើ​ជា​ទឹក​ដី​ប្រកួត​សិន​ផង​ដែរ៕

ប្រភព៖ Marca

Next Post

មេ​ Inter Miami ជឿ​ជាក់​ខ្ពស់​ថា​ Messi នឹង​មក​លេង​ឲ្យ​ក្លឹប​លោក​នៅ​ថ្ងៃ​ណា​មួយ​ ក្នុង​ពេល​អនាគត​