មហា​សេដ្ឋី​ស៊ុយអែត ​ម្នាក់​ដេញ​ថ្លៃ​ទិញ​ក្លឹប Arsenal ​តម្លៃ​២​ពាន់​លាន​ផោន​

admin

លោក Daniel Ek ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មហា​សេដ្ឋី​សញ្ជាតិ​ស៊ុយអែត ​បាន​ដាក់​ដេញ​ថ្លៃ​យក​ក្លឹប​កាំភ្លើង​ធំ Arsenal ​ហើយ ​ក្នុង​តម្លៃ​ប្រមាណ​ជា​២​ពាន់​លាន​ផោន​ឯ​ណោះ។

 

​លោក Ek ​បាន​ដាក់​ដេញ​ថ្លៃ​ទិញ​ក្លឹប​ខាង​លើ​នេះ​ម្ដង​មក​ហើយ ​កាល​ពី​ខែ​មុន​ក្នុង​តម្លៃ​១,៨​ពាន់​លាន​ផោន ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ដើម​គ្រួសារ Kroenkes ​ច្រាន​ចោល។ ​ដោយ​គ្រា​នោះ​ពួកគេ ​បាន​អះអាង​ថា​មិន​ត្រូវ​ការ​លុយ ​រហូត​ដល់​ថ្នាក់​លក់​ក្លឹប​នោះ​ទេ។ ​តែ​ដោយសារ​តែ​ចិត្ត​ស្រលាញ់ ​លោក Ek ​នឹង​ដាក់​ដេញ​ថ្លៃ​ម្ដង​ទៀត​នៅ​ពេល​ឆាប់​ៗ​នេះ។ ​ដោយ​ត្រូវ​បាន​គេ​ដឹង​ថា​លើក​ទី​២​នេះ ​នឹង​មាន​តម្លៃ​២​ពាន់​លាន​ផោន​តែ​ម្ដង។

 

 

​លោក Ek ​បាន​បញ្ជាក់​ថា​លោក​ជា​អ្នក​គាំទ្រ​ក្រុម Arsenal ​តាំង​ពី​អាយុ​៨​ឆ្នាំ​ម្ល៉េះ។ ​ដោយសារ​មើល​ឃើញ​ថា​ក្លឹប​បច្ចុប្បន្ន​កំពុង​ពិបាក ​និង​ធ្វើ​មិន​បាន​ល្អ ​ទើប​លោក​ចង់​យក​ធនធាន​ដែល​មាន ​ស្រោចស្រង់​ក្លឹប​នេះ​ឡើង​វិញ។ ដោយ​រំពឹង​ថា​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ជួយ​ក្លឹប​ឱ្យ​ខ្លាំង​និង​ទទួល​បាន​តំណែង​ដែល​ខ្លួន​ធ្លាប់​នៅ​កន្លង​មក​វិញ៕

 

ប្រភព៖ Dailymail

Next Post

Real Madrid ​ទំនង​ជា​ត្រូវ​យក​កីឡដ្ឋាន AT Madrid ​ធ្វើ​ទឹក​ដី​សិន​