​មិន​គួរ​ឱ្យ​ជឿ អាហ្សង់ទីន ​នាំ​មុខ ២-០ ​ហើយ ​ចុង​ក្រោយ​ស្មើ ២-២ ​ដដែល​

admin

​សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup ​នៅ​អាមេរិក​ខាង​ត្បូង​នា​ព្រឹក​នេះ ក្រុម​អាហ្សង់ទីន ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​កូឡុំប៊ី ​ក្នុង​លទ្ធផល ​២-២ ​ប៉ុណ្ណោះ។

​អាហ្សង់ទីន ដែល​កំពុង​ពេញ​ជើង​ស្រាប់​នោះ ​រក​បាន​២​គ្រាប់​មុន​ដោយ ​Romero ​នៅ​នាទី​ទី​៣ ​និង​ Paredes ​នៅ​នាទី​ទី​៨​ដើម​តង់​ទី​១​តែ​ម្ដង។ ​តែ​ក្រោយ​ពី​រក​បាន​២​គ្រាប់​នេះ​ហើយ ​ពួកគេ​មិន​អាច​ធ្វើ​អ្វី​ក្រុម​កូឡុំប៊ី​បាន​ទេ ​ដោយ​ផ្ទុយ​ទៅ​វិញ​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ​រក​គ្រាប់​បាល់​តាម​ពី​ក្រោយ​រហូត​បាន​ស្មើ​ថែម​ទៀត។ ​ដោយ​គ្រាប់​ទី​១​នៅ​នាទី​៥១ ​ដោយ​ប៉េណាល់ទី ​និង​គ្រាប់​ទី​២​នៅ​នាទី​៩០+៤ ​ទៅ​ហើយ។​នេះ​ជា​ការ​ប្រកួត​ស្មើ​២​ប្រកួត​ជាប់​គ្នា​ហើយ​សម្រាប់​អាហ្សង់ទីន ​ដោយ​ប្រកួត​ទី​១​នោះ ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​ឈីលី​ក្នុង​លទ្ធផល ១-១។ ​បច្ចុប្បន្ន​នេះ ​អាហ្សង់ទីន​ឈរ​នៅ​លេខ​២​ក្នុង​តារាង ​ឆ្លង​កាត់​៦​ប្រកួត ​មាន​១២​ពិន្ទុ៕

Next Post

ក្ដៅៗ​ របួសជង្គង់របស់​ Benzema ទំនងជាត្រូវខកខានការប្រកួតដំបូងនៅ Euro !