ប្រធាន​ក្លឹប PSG៖ Barca ចង់​បាន​ Neymar ណាស់ តែ​ Neymar មិន​ចង់​ត្រលប់​ទៅ​ Barca វិញ​ទេ

admin

លោក Nasser Al-Khelaifi ប្រធាន​ក្លឹប​ Paris Saint-Germain បាន​និយាយ​ប្រាប់​សារព័ត៌មាន L’Equipe កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar មិន​ចង់​ត្រលប់​ទៅ​កាន់​ក្លឹប Barcelona វិញ​ទេ ខណៈ Barcelona ដាក់​សំណើ​មក​កាន់​ក្លឹប​លោក​ជា​ច្រើន​សារ។

លោក​បាន​លើកឡើង​ថា៖ “Barcelona ព្យាយាម​ខ្លាំង​ណាស់​ក្នុង​ការ​យក​ Neymar ទៅ​វិញ។ PSG បាន​បដិសេធ​សំណើ​របស់ Barcelona តែ​ញយៗ។ ខ្ញុំ​គិត​ថា​ Barcelona មាន​បញ្ហា​សេដ្ឋកិច្ច តែ​នេះ​មិនមែន​ជា​បញ្ហា​របស់​យើង​ទេ។ Barcelona ស្រលាញ់ Neymar ខ្លាំង​ណាស់ ហើយ​វា​មិនមែន​ជា​រឿង​អាថ៌កំបាំង​នោះ​ទេ” ។

លោក​បាន​បន្ថែម​ថា៖ “Neymar មិន​ចង់​ទៅ​លេង​នៅ​ទីនោះ​វិញ​ទេ ទោះ​បី​ជា​គេ​មិន​ទាន់​សម្រប​ខ្លួន​ពេញ​លេញ​នៅ​រដ្ឋធានី​ប៉ារីស ឬ PSG។ តែ​បើ​អ្នក​ទៅ​សួរ Neymar ឥលូវ​នេះ នោះ​គេ​នឹង​ប្រាប់​ថា គេ​សប្បាយ​ចិត្ត​នៅ PSG”៕

ប្រភព៖ Marca

Next Post

​មិន​គួរ​ឱ្យ​ជឿ អាហ្សង់ទីន ​នាំ​មុខ ២-០ ​ហើយ ​ចុង​ក្រោយ​ស្មើ ២-២ ​ដដែល​