កម្សាន្ត​ភ្នែក! ​ទស្សនាអាល្លឺម៉ង់​ លត់ ឡាតវី ៧-១ ប្រកួត​មិត្តភាព​យប់​មិញ

admin

ក្រុម​ជម្រើសជាតិ​អាល្លឺង់​​បាន​​យក​ឈ្នះ​ជម្រើសជាតិ​ឡាតវី​ លទ្ធផល​៧-១​ឯណោះ​ក្នុង​ការ​ប្រកួត​មិត្តភាព​​កម្ដៅ​សាច់​ដុំ​ចុងក្រោយ​មុន​ទៅ​លេង​នៅ Euro ២០២០។

 

៧​គ្រាប់​របស់​អាល្លឺម៉ង់​ធ្វើ​បាន​ដោយ​កីឡាករ Ilkay Gundogan , Robin Gosens, Thomas Muller, Serge Gnabry, Timo Werner, Leroy Sane ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់ និង Roberts Ozols របស់​ឡាត​វី ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​មួយ​គ្រាប់។

ប្រធាន​ក្រុម Manuel Neuer បាន​ក្លាយ​ជា​អ្នក​ចាំ​ទី​របស់​អាល្លឺម៉ង់​ដំបូង​​ដែល​លេង​បាន​១០០​ប្រកួត​ឲ្យ​ជម្រើសជាតិ។ អាល្លឺម៉ង់​នឹង​ត្រូវ​ជួប​​ម្ចាស់​ពាន World Cup បារាំងសម្រាប់​ប្រកួត​ដំបូង​នៅ Euro ក្នុង​​ពូល F។ ខណៈ​ពូល​នេះ​ក៏​មាន​ព័រទុយហ្គាល់​និង​ហុងគ្រី​ផង​ដែរ៕

Next Post

ដាក់​ខ្លួន​! Kante យក​មេដាយ​ឈ្នះ UCL ឲ្យ​អ្នក​គាំទ្រ​ម្នាក់​ពាក់ ដោយ​ប្ដូរ​ជាមួយ​អាវមួយ