Son ជាប់​ក្នុង​បញ្ជី​១១​នាក់​​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ Premier League ជា​លើក​ដំបូង

admin

ខ្សែ​ប្រយុទ្ធ Son Heung-min បាន​ជាប់​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​​ទាំង​១១​នាក់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ Premier League ជា​លើក​ដំបូង​សម្រាប់​រដូវ​កាល​២០២០-២១។

 

 

រដូវ​កាល​មុន កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​លេង​បាន​៣៧​ប្រកួត​នៅ Premier League រក​បាន​១៧​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្តរួម​ក្រុម Harry Kane ទាត់​ចូល​ជា​ច្រើន​គ្រាប់។ យ៉ាងណា គេ​បាន​ត្រឹម​ជួយ Spurs ឲ្យ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៧​ក្នុង​តារាង​ពិន្ទុ​ប៉ុណ្ណោះ។

១១​នាក់​​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ឬ PFA Premier League Team of the Year ជាប់​កីឡាករ Manchester City ដល់​ទៅ​៦​នាក់​ឯណោះ។ ក្នុង​នោះ​​មាន Ederson, Joao Cancelo, John Stones, Ruben Dias, Kevin de Bruyne និង Ilkay Gundogan។

Bruno Fernandes ​និង Luke Shawរបស់ Manchester United ក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ផង​ដែរ។ Harry Kane និង Mohamed Salah ដែល​រក​បាន​២៣​និង​២២​គ្រាប​​ក្នុង​លីគ​​​មាន​​ឈ្មោះ​នៅ​ប្រយុទ្ធ​៣​ខាង​លើ៕​

ប្រភព៖ Sky Sports

Next Post

កម្សាន្ត​ភ្នែក! ​ទស្សនាអាល្លឺម៉ង់​ លត់ ឡាតវី ៧-១ ប្រកួត​មិត្តភាព​យប់​មិញ