ម្ចាស់​ក្លឹប PSG ​ថា​គ្មាន​នរណា​អាច​យក Mbappe ​បាន​ទេ​

admin

​លោក Nasser Al-Khelaifi ​ម្ចាស់​ក្លឹប PSG ​បាន​ចេញ​មក​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​មិន​មែន​សម្រាប់​លក់​ឡើយ ​ហើយ​ក៏​គ្មាន​ក្លឹប​ណា​អាច​យក​រូបគេ​ចេញ​ពី​បារាំង​បាន​ដែរ។

 

 

​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​បារាំង​ខាង​លើ​នេះ ​នៅ​សល់​កុងត្រា​តែ​១​រដូវ​កាល​ទៀត​ប៉ុណ្ណោះ​ជាមួយ​ក្រុម PSG ​ហើយ​ការ​ចរចា​កុងត្រា​ក៏​មិន​ទាន់​បាន​សម្រេច​ដែរ។ ​មាន​ប្រភព​ជា​ច្រើន​ជឿ​ជាក់​ថា Mbappe ​ទំនង​ជា​ចង់​ចាកចេញ​ហើយ ​ស្រប​ពេល​ក្រុម Real Madrid ​វិញ​ក៏​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​បាន​រូបគេ​ខ្លាំង​ណាស់​ដែរ។

 

​ដើម្បី​បញ្ចប់​រឿង​រ៉ាវ​ចចាមអារាម​ទាំង​អស់ ​លោក Nasser Al-Khelaifi ​ដែល​ជា​ប្រធាន​ក្លឹប PSG ​បាន​និយាយ​ថា​៖ “ខ្ញុំ​សូម​បញ្ជាក់​ឱ្យ​ច្បាស់ Mbappe ​នឹង​បន្ដ​នៅ Paris ​ទៀត។ ​យើង​នឹង​មិន​លក់​គេ​ទេ ​ហើយ​គាត់​ក៏​មិន​ចេញ​ដោយ Free ​ដែរ។ Mbappe ​មាន​គ្រប់​យ៉ាង​ដែល​គាត់​ត្រូវ​ការ​នៅ Paris។ តើ​គាត់​ទៅ​ក្លឹប​ណា? ក្លឹប​អ្វី ដែល​មាន​មហិច្ឆតា អាច​ប្រៀប​ជាមួយ​យើង​”៕

ប្រភព៖ Marca

Next Post

Son ជាប់​ក្នុង​បញ្ជី​១១​នាក់​​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ Premier League ជា​លើក​ដំបូង