អ្នក​ចាំ​ទី​ អេក្វាឌ័រ ​​​ខឹង​អាជ្ញាកណ្ដាលឲ្យ Neymar ប៉េណាល់ទី​ម្ដង​ទៀត​​ចង់​ដើរ​ចេញ​ពី​ទីលាន​​

admin

អ្នក​ចាំទី​របស់ អេក្វាឌ័រ កីឡាករ​ Alexander Domínguez Carabalí ទទួល​បាន​កាត​លឿង​ភ្លាម​ៗ​ក្រោយ​ចង់​ដើរ​ចេញ​ពី​ទីលាន​​ ដោយ​សារ​ខឹង​អាជ្ញាកណ្ដាល​សម្រេច​ឲ្យ Neymar ទាត់​ប៉េណាល់ទី​ម្ដង​ទៀត សម្រាប់​ការ​ប្រកួត​​ជម្រុះ​ World Cup Qualification South America 2022 Qatar ដែល​ការ​ប្រកួត​បញ្ចប់​ទៅ​មុន​​នេះ​ផ្ចាស់ផ្ទះ​ ប្រេស៊ីល ឈ្នះ​អេក្វាឌ័រ​ ២-០​។

 

ការ​សម្រេច​ចិត្ត​ចង់​​ដើរ​ចេញ​ពី​ទីលាន​នេះ​ត្រូវ​បាន​​កីឡាករ និង​គ្រូ​បង្វឹក​ឃាត់​ទើប​ត្រូវ​បាន Alexander Domínguez Carabalí ​ត្រឡប់​ចូលទីលាន​វិញ​លេង​ដល់​ចប់​ការប្រកួត​។ ប៉ុន្តែ​បើ​និយាយ​ពី​ការ​ផ្ដល់​ការ​ទាត់​ប៉េណាល់ទី​លើក​ទី​២​នេះ​ដោយ​សារ Alexander Domínguez Carabalí ​​ត្រូវ​បាន​អាជ្ញាកណ្ដាល​មើល​ឃើញ​ថា បាន​ដើរ​ចេញ​ពី​បន្ទាប់​មុន​ពេល​ Neymar ទាត់​បាល់​។

​យ៉ាង​ណា​ការ​ប្រកួត​ត្រូវ​បាន​បញ្ចប់​ខណៈ​ Neymar ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ដោយសារ​ការ​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​មួយ​គ្រាប់​នាទី​៦៥ និង​ស៊ុត​ប៉េណាល់​ទី​ខ្លួន​ឯង​បាន​មួយ​គ្រាប់​នៅ​នាទី​៩០+៤។

Next Post

ម្ចាស់​ក្លឹប PSG ​ថា​គ្មាន​នរណា​អាច​យក Mbappe ​បាន​ទេ​