Mendy ​របួស​ធ្ងន់ ត្រូវ​ខកខាន​ដល់​បញ្ចប់​រដូវ​កាល និង​មិនបាន​លេង Euro ទៀត

admin

ក្លឹប Real Madrid បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា ខ្សែ​ការពារ Ferland Mendy បាន​ជួប​បញ្ហា​របួស​ធ្ងន់ធ្ងរ​ដោយ​កើត​ឡើង​មក​ពី​ការ​ប៉ះ​ទង្គិច​សាច់​ដុំ​និង​ឆ្អឹង​នៃ​ផ្នែក​ជើង​ខាង​ក្រោម។ គេ​ត្រូវ​ការ​រយៈ​ពេល​ព្យាបាល​យូរ ដែល​នាំ​ឲ្យ​គេ​ត្រូវ​ខកខាន​ការ​ប្រកួត​សំខាន់​ជា​ច្រើន។

ទាំង​ការ​លេង​ឲ្យ​ក្លឹប​ Real Madrid គឺ Mendy នឹង​មិន​អាច​ជួយ Zidane លេង​ប្រកួត​សេសសល់​ទាំង​ប៉ុន្មាន​នៅ La Liga ឡើយ ហើយ​នៅ​ជម្រើស​ជាតិ​ក៏​មិន​អាច​ជួយ​លោក Deschamps លេង​នៅ Euro ឆ្នាំ ២០២០ នេះ​ដែរ ខណៈ​សល់​តែ​រយៈ​ពេល ៧ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​សមាគម UEFA ​ត្រូវ​ទារ​រក​បញ្ជី​កោះ​ហៅ​កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​នីមួយៗ។

ការ​បាត់បង់ Mendy សម្រាប់​អធិរាជ​ស Madrid អាច​ថា​ពិបាក​បន្តិច​ដែរ ព្រោះ​កីឡាករ​មួយ​ចំនួន​ក៏​កំពុង​របួស​ធ្ងន់​ដូច​គ្នា តួ​យ៉ាង​ដូច​ជា Dani Carvajal និង Lucas Vazquez ដែល​គេ​អស់​ឱកាស​លេង​នៅ​រដូវ​កាល​នេះ​ហើយ។ ដ្បិត Marcelo អាច​ជំនួស​តំណែង Mendy បាន តែ​ក៏​មិន​ស្រួល​ដូច​ការ​លេង​ពេញ​ជើង​ទាំង​ស្រុង​ដែរ ស្រប​ពេល​ស្ថានភាព​ការ​ប្រជែង​នៅ La Liga កំពុង​ក្តៅ​គគុក​ផង៕

Next Post

Neymar បាននិយាយថា “ខ្ញុំ​ចង់​លេង​ជាមួយ Cristiano Ronaldo”

Neymar បន្ទាប់​ពី​ទើប​តែ​ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Paris Saint-Germain ហើយ គេ​ស្រាប់​តែ​លើក​ឡើង​សារ​ជា​ថ្មី​នាំ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ភ្ញាក់ផ្អើល​ខ្លាំង ដែល​គេ​បាន​និយាយ​ថា​ចង់​រួម​អាជីព​ជាមួយ​តារា​ឆ្នើម Cristiano Ronaldo ​នៅ​ថ្ងៃ​ខាង​មុខ។