Sporting Lisbon បានលើក​ពាន​លីគ​ជា​លើក​ដំបូង ក្រោយ​រង​ចាំ​ជិត​២០​ឆ្នាំ

admin

ការ​រងចាំ​របស់ Sporting Lisbon រយៈពេល​១៩​ឆ្នាំ​​ក្នុង​ការ​ឈ្នះ​ពាន​លីគ​កំពូល​របស់​ព័រទុយហ្គាល់​ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម Boavista ១-០ វ៉ា​ដាច់​ពិន្ទុ Porto និង Benfica។

វា​​គឺ​ជា​ការ​ឈ្នះ​ពាន​​លីគ​កំពូល​​ជា​លើក​ដំបូង​សម្រាប់ Sporting ចាប់​តាំង​ពី​ឆ្នាំ​២០០២ ដោយ​កន្លង​ទៅ Porto និង Benfica ជា​​គ្រប់គ្រង​ពាន​នេះ​ច្រើន​ជាង​គេ។ Porto ឈ្នះ​ពាន​១១​ដង ខណៈ Benfica ឈ្នះ​​៧​ដង ចាប់​តាំង​ពី Sporting លើក​ពាន​ចុងក្រោយ​កាល​ពី​១៩​ឆ្នាំ​មុន។

មួយ​គ្រាប់​ជ័យជម្នះ​របស់ Sporting កាល​ពី​យប់​មិញ​ធ្វើ​បាន​ដោយ​កីឡាករ Paulinho។ អ្វី​ដែល​ជា​រឿង​អស្ចារ្យ​សម្រាប់ Sporting នា​រដូវ​កាល​នេះ ​ឆ្លង​កាត់​៣២​ប្រកួត ពួក​គេ​មិន​ទាន់​ចាញ់​ក្នុង​លីគ​សូម្បី​មួយ​ប្រកួត​​ឡើយ។ លីគ​កំពូល​​របស់​ព័រទុយហ្គាល់​នៅ​សល់​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​លីគ​ហើយ៕ ​

Next Post

Mendy ​របួស​ធ្ងន់ ត្រូវ​ខកខាន​ដល់​បញ្ចប់​រដូវ​កាល និង​មិនបាន​លេង Euro ទៀត

ក្លឹប Real Madrid បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា ខ្សែ​ការពារ Ferland Mendy បាន​ជួប​បញ្ហា​របួស​ធ្ងន់ធ្ងរ​ដោយ​កើត​ឡើង​មក​ពី​ការ​ប៉ះ​ទង្គិច​សាច់​ដុំ​និង​ឆ្អឹង​នៃ​ផ្នែក​ជើង​ខាង​ក្រោម។ គេ​ត្រូវ​ការ​រយៈ​ពេល​ព្យាបាល​យូរ ដែល​នាំ​ឲ្យ​គេ​ត្រូវ​ខកខាន​ការ​ប្រកួត​សំខាន់​ជា​ច្រើន។