Buffon ទំនងជានឹងអាចចាកចេញពី Juventus ​នៅ​ចប់​រដូវ​កាល​នេះហេីយ

admin

​អ្នក​ចាំទី Gianluigi Buffon ​បាន​សម្រេច​ចាកចេញ​ពី​ក្រុម Juventus ​នៅ​ពេល​ចប់​រដូវ​កាល​នេះ​ហើយ ​បន្ទាប់​ពី​ឈាន​ចូល​ដល់​វ័យ​៤៣​ឆ្នាំ​ទៅ​ហើយ​និង​ឱកាស​លេង​មាន​តិចតួច។

​កុងត្រា​របស់​កីឡាករ​ចាស់​វស្សា​ខាង​លើ​នេះ ​អស់​ត្រឹម​ចប់​រដូវ​កាល​នេះ​ហើយ ខណៈ​ដែល​ក្លឹប​និង​សាមី​ខ្លួន​ក៏​បាន​យល់​ព្រម​មិន​បន្ដ​កុងត្រា​ថ្មី​អី​ទៀត​ដែរ។ ​ដូច្នេះ​មាន​ន័យ​ថា Legend ​ម្នាក់​នេះ ​ទំនង​ជា​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ត្រឹម​នេះ​ហើយ ​ព្រោះ​បាន​ចំណាយ​ពេល​ជិត​៣០​ឆ្នាំ​ហើយ​ជាមួយ​វិស័យ​កីឡា​នេះ​។

​យ៉ាងណាមិញ ​ក្រោយ​ពី​មាន​ដំណឹង​ថា Buffon ​អស់​កុងត្រា​និង​លែង​នៅ Juventus ​ទៀត ​ក៏​ស្រាប់​តែ​ក្រុម Atalanta ​ចាប់​អារម្មណ៍​ភ្លាម​តែ​ម្ដង។ ​ក្លឹប​នេះ ​បាន​អះអាង​ថា​ប្រសិន​បើ​អ្នក​ចាំទី​រូប​នេះ ​នៅ​មិន​ទាន់​ចង់​ព្យួរ​ស្រោម​ដៃ​ទេ ​នោះ​អាច​មក​ចូល​រួម​ជាមួយ​ក្រុម​របស់​ពួកគេ​បាន​នៅ​រដូវ​កាល​ក្រោយ​នេះ​៕

Next Post

Sporting Lisbon បានលើក​ពាន​លីគ​ជា​លើក​ដំបូង ក្រោយ​រង​ចាំ​ជិត​២០​ឆ្នាំ

ការ​រងចាំ​របស់ Sporting Lisbon រយៈពេល​១៩​ឆ្នាំ​​ក្នុង​ការ​ឈ្នះ​ពាន​លីគ​កំពូល​របស់​ព័រទុយហ្គាល់​ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ​ក្រុម Boavista ១-០ វ៉ា​ដាច់​ពិន្ទុ Porto និង Benfica។