Cavani បានបន្តកុងត្រាថ្មីជាមួយបិសាចក្រហម Manchester United ដោយទទួលបាននៅតម្លៃ​ពលកម្មច្រេីនមិនធម្មតា

admin

ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​យល់​ព្រម​បន្ត​កុងត្រា​ថ្មី​ជាមួយ Manchester United រយៈពេល​មួយ​ឆ្នាំ​ទៀត ដោយ​​គេ​ដឹង​ថា​អាច​ទទួល​បាន​តម្លៃ​ពលកម្ម​២៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​មាន​ការ​ទាក់ទង​ចង់​បាន​ខ្លាំង​ពី​ក្លឹប Boca Juniors ​ក្នុង​ប្រទេស​អាហ្សង់ទីន។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​​កីឡាករ​វ័យ​៣៤​ឆ្នាំ​បាន​សម្រេច​ចិត្ត​បន្ត​នៅ​បិសាច​ក្រហម​មួយ​ឆ្នាំ​ទៀត។

តាម​ការ​រំពឹង​ទុក Cavani នឹង​ទទួល​បាន​ថ្លៃ​នឿយហត់​២៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ រដូវ​កាល​នេះ​អតីត​កីឡាករ​របស់ PSG បាន​ជួយ United ឡើង​ដល​វគ្គ​ផ្ដាច់ព្រ័ត្រ Europa League ត្រូវ​ប៉ះ Roma។ គេ​រក​បាន​១៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន៣​៥​ប្រកួត​គិត​គ្រប់​កម្មវិធី​ឲ្យ Man Utd រដូវ​កាល​នេះ៕

Next Post

Juventus នឹងត្រូវដកចេញពី Seria A បេីនៅតែបន្តធ្វេីរឿងមួយនេះ

ក្លឹប Juventus នឹង​ត្រូវ​ដកចេញ​ពី​ក្របខណ្ឌ Serie A ប្រសិន​បើ​ពួក​គេ​​មិន​ដក​ខ្លួន​ចេញ​ពី​ពាន​ថ្មី European Super League។ នេះ​បើ​តាម​ការ​​លើ​កឡើង​របស់​ប្រធាន​សហព័ន្ធ​បាល់ទាត់​អ៊ីតាលី​លោក Gabriele Gravina។