Hazard ​​ជួយ ​Real Madrid ​បាន​ត្រឹម​ស្មើ Sevilla ​ក្នុង​លទ្ធផល ២-២ ​នៅ​យប់មិញ​នេះ

admin

​ខ្សែ​ប្រយុទ្ធ Eden Hazard ​រក​បាន​គ្រាប់​បាល់​ចុង​ម៉ោង ជួយ​ក្រុម Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Sevilla ​ក្នុង​លទ្ធផល ២-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

​Fernando ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ឱ្យ​ក្រុម Sevilla ​មុន​នៅ​នាទី​២២ ​មុន​ពេល Asensio ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៦៧។ ​ការ​ប្រកួត​ឈាន​ដល់​នាទី​៧៨ ​ក៏​ស្រាប់​តែ Rakitic ​មាន​ឱកាស​ទាត់​ប៉េណាល់ទី​បញ្ចូល​ទី​១​គ្រាប់​នាំ​មុខ​លើ​ក្រុម​ម្ចាស់​ផ្ទះ Real Madrid ​ជា​ថ្មី​ទៀត។ ​យ៉ាងណាមិញ ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ Hazard ​ក៏​រក​គ្រាប់​បាល់​ជួយ​ក្រុម​របស់​លោក Zidane ​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៩០+៤។

​លទ្ធផល​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ Real Madrid ​ឈរ​នៅ​លេខ​២​ក្នុង​តារាង La Liga ​ដដែល ​ដោយ​មាន​៧៥​ពិន្ទុ។ ស្រប​ពេល​ក្រុម​លេខ​១ Atletico Madrid ​វិញ​មាន​៧៧​ពិន្ទុ។ ការ​ប្រកួត​នៅ​សល់​៣​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​នេះ​ហើយ៕ប្រភព៖ Dailymail

Next Post

Cavani បានបន្តកុងត្រាថ្មីជាមួយបិសាចក្រហម Manchester United ដោយទទួលបាននៅតម្លៃ​ពលកម្មច្រេីនមិនធម្មតា

ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​យល់​ព្រម​បន្ត​កុងត្រា​ថ្មី​ជាមួយ Manchester United រយៈពេល​មួយ​ឆ្នាំ​ទៀត ដោយ​​គេ​ដឹង​ថា​អាច​ទទួល​បាន​តម្លៃ​ពលកម្ម​២៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។