ខឹងខ្លាំង ​Zidane ​មុខ​ក្រញ៉ូវ​ដើរ​ចូល​ទីលាន និយាយ​ជាមួយ​អាជ្ញាកណ្ដាល​រឿង​នេះ

admin

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​អះអាង​ថា​ថា​លោក​ពិត​ជា​ខឹង​ខ្លាំង​ណាស់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​កាល​ពី​យប់មិញ​នេះ​។

​ក្រុម Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Sevilla ក្នុង​លទ្ធផល ២-២ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​សប្ដាហ៍​ទី​៣៥។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​អាជ្ញាកណ្ដាល​បាន​ផ្ដល់​ប៉េណាល់ទី​ឱ្យ​ទៅ Sevilla ​ចំពោះ​បាល់​ប៉ះ​ដៃ​របស់ Militao ​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ ខណៈ​ដែល​ខាង Sevilla ​វិញ ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កីឡាករ Joan Jordan ​ដៃ​ប៉ះ​បាល់​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់​ដូច​គ្នា។

​ចំពោះ​រឿង​នេះ​ដែរ ​លោក Zidane ​បាន​ដើរ​ចូល​ទៅ​ទីលាន​ដើម្បី​និយាយ​ជាមួយ​អាជ្ញាកណ្ដាល។ ​បុរស​សញ្ជាតិ​បារាំង​ដែល​មិន​សូវ​ខ្វល់​ចំពោះ​អាជ្ញាកណ្ដាល​នោះ​បាន​អះអាង​ថា​៖ “ខ្ញុំ​ពិត​ជា​ខឹង​ខ្លាំង​ណាស់ ​ពួកគេ​ត្រូវ​ការ​ពន្យល់​ដល់​ខ្ញុំ​ចំពោះ​ច្បាប់​បាល់​ប៉ះ​ដៃ​នេះ​។ វា​ច្បាស់​ណាស់ ​មិន​អាច​កែប្រែ​លទ្ធផល​បាន​ទេ ​ប៉ុន្តែ​ខ្ញុំ​សន្យា​ថា​នឹង​តស៊ូ​រហូត​ដល់​ទី​បញ្ចប់។ ​យើង​គួរ​តែ​ទទួល​បាន​ច្រើន​ជាង​នេះ​ពី​ការ​ប្រកួត។ យើង​សម​នឹ​ឈ្នះ ប៉ុន្តែ​និយាយ​ពី​វា​ពេល​នេះ ក៏​គ្មាន​អ្វី​អាច​ផ្លាស់​ប្ដូរ​បាន​ដែរ”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

Next Post

Hazard ​​ជួយ ​Real Madrid ​បាន​ត្រឹម​ស្មើ Sevilla ​ក្នុង​លទ្ធផល ២-២ ​នៅ​យប់មិញ​នេះ

​ខ្សែ​ប្រយុទ្ធ Eden Hazard ​រក​បាន​គ្រាប់​បាល់​ចុង​ម៉ោង ជួយ​ក្រុម Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Sevilla ​ក្នុង​លទ្ធផល ២-២ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។ ​Fernando ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​ឱ្យ​ក្រុម Sevilla ​មុន​នៅ​នាទី​២២ ​មុន​ពេល Asensio ​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៦៧។ ​ការ​ប្រកួត​ឈាន​ដល់​នាទី​៧៨ ​ក៏​ស្រាប់​តែ Rakitic ​មាន​ឱកាស​ទាត់​ប៉េណាល់ទី​បញ្ចូល​ទី​១​គ្រាប់​នាំ​មុខ​លើ​ក្រុម​ម្ចាស់​ផ្ទះ Real Madrid ​ជា​ថ្មី​ទៀត។ ​យ៉ាងណាមិញ ​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ Hazard ​ក៏​រក​គ្រាប់​បាល់​ជួយ​ក្រុម​របស់​លោក Zidane ​តាម​ស្មើ​វិញ​បាន​នៅ​នាទី​៩០+៤។ ​លទ្ធផល​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ Real Madrid ​ឈរ​នៅ​លេខ​២​ក្នុង​តារាង La Liga ​ដដែល ​ដោយ​មាន​៧៥​ពិន្ទុ។ ស្រប​ពេល​ក្រុម​លេខ​១ Atletico Madrid ​វិញ​មាន​៧៧​ពិន្ទុ។ ការ​ប្រកួត​នៅ​សល់​៣​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​នេះ​ហើយ៕