Barcelona ​ស្មើ AT Madrid ​ជា​ឱកាស​ល្អ​សម្រាប់ Real Madrid

admin

​ក្រុម FC Barcelona ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។

ក្រុម​ម្ចាស់​ផ្ទះ Barcelona ​បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង​ណាស់​ដែរ​ទៅ​លើ​ក្រុម AT Madrid ​ប៉ុន្តែ​ឱកាស​ទាំង​អស់​មិន​អាច​សម្រេច​បាន​គ្រាប់​បាល់​នោះ​ទេ។ ​ដោយ​បញ្ចប់​ការ​ប្រកួត​បាន​ត្រឹម​លទ្ធផល​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ។ ​លទ្ធផល​ស្មើ​នេះ​ដែរ ​ធ្វើ​ឱ្យ​ក្រុម AT Madrid ​ឈរ​នៅ​កំពូល​តារាង​ដដែល ​ប៉ុន្តែ​ក៏​ត្រូវ​រង់ចាំ​មើល​ការ​ប្រកួត​របស់ Real Madrid ​ទល់ Sevilla ​នៅ​យប់​នេះ​ដែរ។

ប្រសិន​បើ​ក្រុម Real Madrid អាច​ឈ្នះ Sevilla ​បាន ​នោះ​ពួកគេ​នឹង​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ ​ដោយ​មាន​៧៧​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម AT Madrid ​ដែរ​ហើយ។ ការ​ប្រកួត​នៅ​សល់​៣​ប្រកួត​ទៀត ​នឹង​សម្រេច​ក្រុម​ណា​ឈ្នះ​ពាន​រង្វាន់​លីគ​នៅ​រដូវ​កាល​នេះ​៕ប្រភព៖ DailyMail

Next Post

ខឹងខ្លាំង ​Zidane ​មុខ​ក្រញ៉ូវ​ដើរ​ចូល​ទីលាន និយាយ​ជាមួយ​អាជ្ញាកណ្ដាល​រឿង​នេះ

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​អះអាង​ថា​ថា​លោក​ពិត​ជា​ខឹង​ខ្លាំង​ណាស់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​កាល​ពី​យប់មិញ​នេះ​។