ឈ្នះ​ Man Cityយប់មិញ Tuchel ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​ពិសេស មាន​តែ​គ្រូ ៤ រូប​ទេ​ធ្លាប់​ធ្វើ​បាន

admin

Chelsea បាន​យក​ឈ្នះ ២-១ ទៅ​លើ​ Man City ដែល​នាំ​ឲ្យ​ក្រុម​មេឃ​ខៀវ​ខកខាន​ឱកាស​ឈ្នះ​ជើង​ឯក​នៅ​ជុំ​ទី ៣៥។ ជាមួយ​ជ័យជម្នះ​នេះ​ដែរ ក្រៅ​ពី​ផ្តល់ ៣ ពិន្ទុ​ឲ្យ​ខាង​ក្រុម​តោ​ខៀវ ជាង​នេះ​សម្រាប់​អ្នកចាត់ការ​លោក Thomas Tuchel ក៏​បាន​ឈ្នះ​កំណត់ត្រា​មួយ​ថែម​ទៀត​ផង។

អតីត​គ្រូ​ធំ​នៅ PSG បាន​ដឹកនាំ​ Chelsea យ៉ាង​ល្អ​មិន​ថា​តែ​នៅ PL និង​នៅ​ពាន​រង្វាន់​អឺរ៉ុប ដែល​បាន​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ។ ទៅ​មើល​ជ័យជម្នះ​នៅ Etihad យប់មិញ​ឯ​ណោះ​វិញ វា​គឺ​ការ​ឈ្នះ​នៅ ៨ ប្រកួត​ក្រៅ​ដី​ដំបូង​សម្រាប់ Tuchel នាម​ជា​អ្នកចាត់ការ​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស។

កន្លង​មក​កំណត់ត្រា​នេះ​មាន​តែ​គ្រូ ៤ រូប​ប៉ុណ្ណោះ ធ្លាប់​ធ្វើ​បាន​ដោយ​រួម​មាន​លោក John Gregory, Luiz Felipe Scolari, Chris Wilder និង Kenny Dalglish។ រី​ឯ​លោក Pep Guardiola បាន​ធ្លាក់​ទៅ​ក្នុង​កំណត់ត្រា​មិន​ល្អ​មួយ នោះ​គឺ​ការ​ចាញ់​ក្នុង​លីគ ៤ ប្រកួត​នៅ Etihad ដែល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​លោក​មិន​ធ្លាប់​បរាជ័យ​ដល់​កម្រិត​ហ្នឹង​ឡើយ៕

ប្រភព៖ Sportsmole

Next Post

Barcelona ​ស្មើ AT Madrid ​ជា​ឱកាស​ល្អ​សម្រាប់ Real Madrid

​ក្រុម FC Barcelona ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។