សុទ្ធ​តែ​លេង​ល្អ​ហើយ កីឡាករ United ២ រូប ត្រូវ​បាន​ក្លឹប​ត្រៀម​ផ្តល់​ប្រាក់​ឈ្នួល​បន្ថែម​ឲ្យ

admin

ក្លឹប​បិសាច​ក្រហម Manchester United នៅ​រដូវ​កាល ២០២០/២១ អាច​រាប់​ថា​ធ្វើ​បាន​ល្អ​គួរ​សម ព្រោះ​នៅ​ក្នុង​លីគ​ពួក​គេ​មាន​លំដាប់​ពិន្ទុ​ឈរ​លេខ ២ ខណៈ​នៅ​ពាន​អឺរ៉ុប​លំដាប់​ពីរ​គឺ Europa League ពួក​គេ​បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ទល់ Villarreal ថែម​ទៀត។

នេះ​ក៏​អរគុណ​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ទាំង​អស់​ក្នុង​ក្រុម ក៏​ដូច​ជា​ការ​ត្រួសត្រាយ​ដ៏​ល្អ​ពី​សំណាក់​អ្នកចាត់ការ​លោក Ole Gunnar Solskjaer។

ពាក់ព័ន្ធ​នឹង​កីឡាករ​ក្នុង​ក្រុម បើ​តាម​របាយការណ៍​ពី Goal បាន​ចុះ​ផ្សាយ ក្រុម​ម្ចាស់ដី Old Trafford ក៏​ត្រៀម​ផ្តល់​កាដូ​ពិសេស​ដល់​កីឡាករ ២ រូប​ផង​ដែរ ដោយ​នឹង​ដំឡើង​ថ្លៃ​ពលកម្ម​ថ្មី​ដល់​ពួក​គេ។

ទី​ ១) គឺ Bruno Fernandes ដែល​គេ​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ឡើង​មក ២០០ ០០០ ផោន/សប្តាហ៍​ដែល​នេះ​ខ្ពស់​ជាង​មុន ១ ទ្វេ​ជា ២ បើ​ធៀប​នឹង​ការ​ចុះ​ហត្ថលេខា​លើ​កុងត្រា​ដំបូង​កាល​ពី​ឆ្នាំ​ ២០២០។

ទី ២) គឺ Edinson Cavani ដោយ​ប្រសិន​ណា​គេ​ព្រម​បន្ត​កុងត្រា​ថ្មី ឈរ​ជើង​នៅ Man Utd បន្ត​ទៅ​ទៀត នោះ​គេ​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ដល់​ទៅ ២៥០ ០០០ ផោន/សប្តាហ៍ ពោល​គឺ​ឡើង​ ៥០ ០០០ ផោន​បន្ថែម​ទៀត ធៀប​នឹង​ប្រាក់​ពលកម្ម​បច្ចុប្បន្ន៕

ប្រភព៖ Goal

Next Post

ឈ្នះ​ Man Cityយប់មិញ Tuchel ជាប់​ឈ្មោះ​ក្នុង​កំណត់ត្រា​ពិសេស មាន​តែ​គ្រូ ៤ រូប​ទេ​ធ្លាប់​ធ្វើ​បាន

Chelsea បាន​យក​ឈ្នះ ២-១ ទៅ​លើ​ Man City ដែល​នាំ​ឲ្យ​ក្រុម​មេឃ​ខៀវ​ខកខាន​ឱកាស​ឈ្នះ​ជើង​ឯក​នៅ​ជុំ​ទី ៣៥។ ជាមួយ​ជ័យជម្នះ​នេះ​ដែរ ក្រៅ​ពី​ផ្តល់ ៣ ពិន្ទុ​ឲ្យ​ខាង​ក្រុម​តោ​ខៀវ ជាង​នេះ​សម្រាប់​អ្នកចាត់ការ​លោក Thomas Tuchel ក៏​បាន​ឈ្នះ​កំណត់ត្រា​មួយ​ថែម​ទៀត​ផង។