Zidane ​ថា Real ​ត្រៀម​ប្រយុទ្ធ​រហូត​ស្លាប់​លើ​ទីលាន ជាមួយ​ Chelsea រាត្រី​នេះ

admin

​ក្រុម Real Madrid ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Chelsea ​ជើង​ទី​២​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​រាត្រី​នេះ​ហើយ​។ ​

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​នៅ​ទឹក​ដី​អេស្ប៉ាញ​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា ១-១ ​ប៉ុណ្ណោះ​ដែល​ប្រកួត​នោះ Real Madrid ​អវត្តមាន​កីឡាករ​សំខាន់​ហើយ ហើយ Chelsea ​វិញ​ពេញ​ជើង​និង​មាន​ឱកាស​ស៊ុត​ច្រើន តែ​មិនអាច​សម្រេច​ទី​បាន។ ​ដោយ​ឡែក​នៅ​ជើង​ទី​២​នេះ​វិញ ​កីឡាករ​អវត្តមាន​មួយ​ចំនួន​របស់ Real Madrid ​ដូចជា Ramos ​និង Mendy ​ជា​ដើម​នោះ ​អាច​ចូល​លេង​វិញ​បាន​ហើយ​។

​លោក Zidane ​បាន​ផ្ដល់​ទំនុក​ចិត្ត ​និង​បាន​បញ្ជាក់​ថា​ក្រុម​អធិរាជ​ស​ត្រៀម​រួច​ហើយ​ក្នុង​ការ​ប្រយុទ្ធ​នៅ​រាត្រី​នេះ។ វា​ជា​ការ​ប្រកួត​សំខាន់​បំផុត ​ហើយ​ក្រុម Real Madrid ​ត្រូវ​តែ​ប្រយុទ្ធ​ទល់​ស្លាប់​លើ​ទីលាន ដើម្បី​យក​ឈ្នះ​លើ​ក្រុម Chelsea ​ឱ្យ​បាន៕

ប្រភព៖ Dailymail 

Next Post

ចប់កាប្រកួត Riyad Mahrez បាននិយាយថាកីឡាករ PSG សរសៃប្រសាទ​ហើយ​ លេង​​ចាញ់​ទាត់​មនុស្ស​យក​តែម្ដង

ខ្សែ​បម្រើ​របស់ Manchester City កីឡាករ Riyad Mahrez បាន​និយាយ​ថា PSG សរសៃ​ប្រសាទ លេង​ទាត់​​មនុស្ស​ស្រស់ៗ ក្នុង​ការ​ប្រកួត Champions League យប់​មិញ។