Mbappe មិន​ទាន់​ច្បាស់​អាច​ជួយ PSG​ លេង​ទល់​នឹង City បាន​ឬ​យ៉ាង​ណាទេ

admin

លោក​ Mauricio Pochettino បាន​​លើក​ឡើង​ថា Paris Saint-Germain នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា Kylian Mbappe ​នឹង​​អាច​ជា​ពេញលេញ​ដើម្បី​បាន​លេង​ទល់​នឹង Manchester City នៅ​យប់​នេះ​បាន​ឬ​យ៉ាងណាទេ។

​ខ្សែ​ប្រយុទ្ធ​​រូប​នេះ​កំពុង​ស្ថិត​ក្នុង​មន្ទិល​​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​​ពាន​ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ បន្ទាប់​​ពី​គេ​បាន​របួស​កំភួន​ជើង​ខាង​ស្ដាំ។ លោក Pochettino ក៏​មិន​ទាន់​ប្រាកដ​ថា Mbappe អាច​ជួយ​ក្រុម​បាន​​ឬ​អត់​ដែរនៅ​យប់​នេះ។

និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ Pochettino បញ្ជាក់​ថា៖ “ពួក​យើង​ត្រូវ​ការ​វាយ​តម្លៃ​ស្ថានភាព​របស់ Kylian។ ថ្ងៃ​នេះ គេ​បាន​ចាប់​ផ្ដើមហាត់​ដោយ​ខ្លួន​ឯង ហើយ​មាន​តែ​រង​ចាំ​មើល​តើ​ចុង​បញ្ចប់​គេ​អាច​លេង​បាន​ឬ​យ៉ាង​ណា”។

PSG នឹង​​លេង​ជើង​ទី​ពីរ​ក្នុង​ទឹក​ដី​នៃ​ប្រទេស​អង់គ្លេស​វិញ​ម្ដង​ ក្រោយ​ជើង​ទី​មួយ​ពួក​គេ​ចាញ់ Manchester City ២-១៕

ប្រភព៖ Marca

Next Post

Inter Milan លេីកពានហេីយតែ Lukaku បោះពាក្យសំដី​ប្រាប់​ឱ្យ Zlatan ​ឱន​ចុះ ​ព្រោះ​ពេល​នេះ​ព្រះ​ពិត​ប្រាកដ ​លើក​ពាន​ហើយ​

​ខ្សែ​ប្រយុទ្ធ Lukaku ​បាន​ជួយ​ក្រុម Inter Milan ​លើក​ពាន​រង្វាន់ Serie A ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​១១​ឆ្នាំ​មក​នេះ​ហើយ​នារ​ដូវ​កាល​នេះ ​បើ​ទោះ​ជា​សល់​ការ​ប្រកួត​ក្នុង​ដៃ​ដល់​ទៅ​៤​ប្រកួត​ទៀត​ក៏​ដោយ។