ខ្សែការពារ Varane របួសមិនច្បាស់អាចលេងទល់ Chelsea ឬអត់

admin

ខ្សែការពារ Raphael Varane ត្រូវបានប្ដូរចេញក្នុងការប្រកួតទល់ក្រុម Osasuna នៅយប់មិញនេះ ក្នុងតង់ទី១ បន្ទាប់ពីមានបញ្ហាឈឺចាប់បន្តិចបន្ដួច។

ការរបួសនេះ នៅមិនទាន់ច្បាស់ថាធ្ងន់ធ្ងរឬយ៉ាងណានោះទេ ដោយត្រូវស្កេនមើលថ្ងៃអាទិត្យនេះសិន។ យ៉ាងណាមិញ អ្នកគាំទ្រកំពុងបារម្ភថាកីឡាករបារាំងខាងលើទំនងមិនអាចជួយក្រុម Real Madrid លេងទល់នឹងក្រុម Chelsea សម្រាប់ជើងទី២ពានរង្វាន់ UEFA Champions League បាននោះទេ ព្រោះការប្រកួតចាប់ផ្ដើមនៅប៉ុន្មានថ្ងៃខាងមុខនេះហើយ។

ក្រុម Real Madrid របួសកីឡាករច្រើនមែនទែន ហើយជាប់ជាក្រុមមានកីឡាកររបួសច្រើនបំផុតនៅក្របខណ្ឌ La Liga ។ Varane អវត្តមានជារឿងមិនល្អមួយសម្រាប់ Real Madrid ប៉ុន្តែប្រធានក្រុម Ramos ទំនងអាចលេងបានវិញផងដែរនៅថ្ងៃប្រកួតទល់ Chelsea ។ ស្របពេល Valverde ដែលវិជ្ជមានកូវីដ១៩នោះ តេស្ដលើកទី១អវិជ្ជមានដែរ ហើយបើតេស្ដម្ដងទៀតអវិជ្ជមានទៀតនោះរូបគេក៏អាចចូលជួយក្រុមវិញបានផងដែរ៕ប្រភព៖ MARCA

Next Post

Messi ទាត់​ចូល​២​គ្រាប់​ម្នាក់​ឯង បន្ត​ដង្ហើម​ឲ្យ Barca ប្រជែង​ពាន​លីគ​ជាមួយ Atl Madrid

Lionel Messi រក​​បាន​២​គ្រាប់ និង​ខកខាន​បាល់​ប៉េណាល់ទី​មួយ​គ្រាប់​ បាន​ជួយ Barcelona យក​ឈ្នះ Valencia ៣-២ បន្ត​ដង្ហើម​ប្រជែង​បាន La Liga ជាមួយ Atletico Madrid។