ដំណែង Top 4 របស់ Chelsea កាន់តែកក់ក្ដៅបន្តិច ក្រោយឈ្នះ Fulham ២-០ នៅយប់មិញ

admin

ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League សប្ដាហ៍ទី៣៤នៅយប់មិញនេះ។

ក្រុមរបស់លោក Thomas Tuchel ត្បិតតែមមាញឹកនឹងការប្រកួតច្រើនមែន ប៉ុន្តែពួកគេនៅតែធ្វើបានល្អនៅយប់មិញនេះ។ ដោយពួកគេបន្ដយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល ២-០ ដោយ២គ្រាប់នោះទៀតសោត ចេញពីកីឡាករ Kai Havertz នៅនាទី១០ និង៤៩។ ការបន្ថែមបាន៣ពិន្ទុទៀតនេះ បានធ្វើឱ្យក្រុម Chelsea កក់ក្ដៅបន្តិចហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កក់ក្ដៅត្រង់ថា ពួកគេនៅលេខ៤ មាន៦១ពិន្ទុ ហើយមានគម្លាតជាមួយក្រុមលេខ៥ West Ham ដល់ទៅ៦ពិន្ទុទៅហើយ។ ស្របពេលការប្រកួតពានរង្វាន់ Premier League រដូវកាលនេះ នៅសល់ត្រឹមតែ៤ប្រកួតទៀតទេ នឹងបិទបញ្ចប់រដូវកាលហើយ៕ប្រភព ៖ DailyMail

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Next Post

ខ្សែការពារ Varane របួសមិនច្បាស់អាចលេងទល់ Chelsea ឬអត់

ខ្សែការពារ Raphael Varane ត្រូវបានប្ដូរចេញក្នុងការប្រកួតទល់ក្រុម Osasuna នៅយប់មិញនេះ ក្នុងតង់ទី១ បន្ទាប់ពីមានបញ្ហាឈឺចាប់បន្តិចបន្ដួច។