Barcelona បាត់ឱកាសទៅឈរកំពូលតារាង ក្រោយចាញ់ Granada ២-១

admin

ក្រុម FC Barcelona បានបាត់ឱកាសឡើងទៅឈរនៅកំពូលតារាង La Liga ទៅហើយ បន្ទាប់ពីលេងចាញ់ក្រុម Granada ក្នុងលទ្ធផល ២-១ នៅយប់មិញនេះ។

សម្រាប់ការប្រកួតនេះ ក្រុមរបស់លោក Ronald Koeman ពិតជាគ្រប់គ្រងបាល់បានច្រើនណាស់ ដោយជាង៨០%ឯណោះ ស្របពេល Granada វិញមិនសូវមានបាល់លេងនោះទេ។ តែចុងក្រោយពួកគេអាចវាយបកបាន ២គ្រាប់វិញ ដើម្បីយកឈ្នះក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតសប្ដាហ៍ទី៣៣នេះ។

ជាមួយលទ្ធផលបរាជ័យនេះដែរ ក្រុម Barcelona បានបាត់ឱកាសឡើងទៅឈរនៅកំពូលតារាងទៅហើយ។ ដោយពេលនេះ ឈរនៅលេខ៣ដដែល មាន៧១ពិន្ទុ ស្មើជាមួយក្រុម Real Madrid ដែលមាន៧១ពិន្ទុដែរ។ ក្រុមកំពូលតារាង Atletico Madrid មាន៧៣ពិន្ទុ។ ការប្រកួត La Liga នៅសល់៥ប្រកួតទៀតនឹងបញ្ចប់រដូវកាលនេះហើយ៕ប្រភព Dailymail

Next Post

Real Madrid បានយកឈ្នះ Osasuna 2:0 បន្ដក្ដីសង្ឃឹមពាន La Liga

ក្រុម Real Madrid បានយកឈ្នះលើក្រុម Osasuna ក្នុងលទ្ធផល ២-០ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ ដើម្បីបន្ដក្ដីសង្ឃឹមរបស់ពួកគេ។