​លោក Ole ​កំពុង​បញ្ចុះបញ្ចូល​ខ្សែ​ប្រយុទ្ធ Edinson Cavani ​ឱ្យ​បន្ដ​លេង​ឱ្យ​ក្រុម Manchester United ​

admin

​លោក Ole ​កំពុង​បញ្ចុះបញ្ចូល​ខ្សែ​ប្រយុទ្ធ Edinson Cavani ​ឱ្យ​បន្ដ​លេង​ឱ្យ​ក្រុម Manchester United ​ទៀត​នៅ​រដូវ​កាល​ក្រោយ​នេះ ​បន្ទាប់​ពី​រូបគេ​ជួយ​ក្រុម​បាន​ច្រើន​កន្លង​មក​។

​Cavani ​ចង់​ចាកចេញ​ពី Old Trafford ​ហើយ ​បន្ទាប់​ពី​អស់​កុងត្រា​របស់​គេ ​ដោយ​ចង់​ទៅ​លេង​នៅ​តំបន់​អាមេរិក​ខាង​ត្បូង​វិញ។ ​ការ​ចង់​ចាកចេញ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​កីឡាករ​អ៊ុយរុយហ្គាយ​រូប​នេះ ​មិន​ចូល​ចិត្ត​ការ​រស់​នៅ​អង់គ្លេស​ឡើយ បើ​ទោះ​ជា​បាន​លេង​ឱ្យ​ក្លឹប​ល្បី​មួយ​ក៏​ដោយ។

​ដោយសារ​តែ​មើល​ឃើញ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​នៅ​លេង​បាន​ល្អ ​ជា​ពិសេស​យប់មិញ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជាប់​ជា Man of The Match ​ទល់​ក្រុម Roma ​ផង​នោះ ​លោក Ole ​អ្នក​ចាត់​ការ​ក្រុម​បិសាច​ក្រហម ​កំពុង​បញ្ចុះ​បញ្ចូល​ឱ្យ​រូបគេ​លេង​បន្ដ​១​ឆ្នាំ​ទៀត។ លោក​ថា Old Trafford ​នឹង​មាន​បរិយាកាស​ផ្សេង​ពី​ពេល​បច្ចុប្បន្ន ​ប្រសិន​បើ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា។ ​ហើយ​រដូវ​កាល​ក្រោយ ​ស្ថានភាព​នឹង​ត្រលប់​ដូច​ដើម​វិញ​មិន​ខាន៕ប្រភព Dailymail

Next Post

Barcelona បាត់ឱកាសទៅឈរកំពូលតារាង ក្រោយចាញ់ Granada ២-១

ក្រុម FC Barcelona បានបាត់ឱកាសឡើងទៅឈរនៅកំពូលតារាង La Liga ទៅហើយ បន្ទាប់ពីលេងចាញ់ក្រុម Granada ក្នុងលទ្ធផល ២-១ នៅយប់មិញនេះ។