ធ្លាយ​រឿង Messi ​នឹងនៅ Barca ​ទៀត តែ​ក្លឹប​ត្រូវ​ជះ​លុយ​ធំ​ទិញ​កីឡាករ​ល្បីៗ

admin

​មាន​ដំណឹង​ពី​អេស្ប៉ាញ​បញ្ជាក់​ថា Lionel Messi ​បាន​ប្រាប់​ទៅ​ថ្នាក់​ដឹក​នាំ​ក្លឹប FC Barcelona ​ថា​រូបគេ​នឹង​បន្ដ​លេង​ទី​នេះ​ទៀត ប៉ុន្តែ​ប្រធាន​ក្លឹប​ត្រូវ​ចំណាយ​ប្រាក់​ទិញ​កីឡាករ​ឆ្នើម​ៗ​មក​ស្ដារ​មុខ​មាត់​ក្រុម​ឡើង​វិញ​ដែរ។

​នៅ​សល់​ពេល​ត្រឹម​២​ខែ​ទៀត​ប៉ុណ្ណោះ Messi ​នឹង​អស់​កុងត្រា​នៅ Camp Nou ​ហើយ។ ​ស្រប​ពេល​ការ​ចុះ​កុងត្រា​បន្ដ​នោះ​ក៏​មិន​ទាន់​មាន​កើត​ឡើង​ជា​ផ្លូវការ​ដែរ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​ជា​ខ្លាំង។ ​ដោយ​ឡែក​នៅ​ពេល​នេះ ​ក៏​ស្រាប់​តែ​ធ្លាយ​ដំណឹង​ថា​ប្រធាន​ក្រុម​រូប​នេះ ​នឹង​មិន​ចាកចេញ​ទៅ​ណា​ទេ ប្រសិន​បើ​រដូវ​កាល​ក្រោយ​ក្លឹប​ព្រម​ចំណាយ​ប្រាក់​ច្រើន ដើម្បី​ទិញ​កីឡាករ​ល្អ​ៗ​មក​ជួយ​ក្រុម​វិញ។

​លោក Laporta ​ប្រធាន​ក្លឹប FC Barcelona ​ដែល​ទើប​ឡើង​កាន់​តំណែង ​ធ្លាប់​បាន​សន្យារ​ជាមួយ​អ្នក​គាំទ្រ​ថា​លោក​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឱ្យ Messi ​បន្ដ​កុងត្រា​ថ្មី។ ​ដូច្នេះ​ពេល​នេះ លក្ខខណ្ឌ​ទិញ​កីឡាករ​ថ្មី​បន្ថែម​ដែល​ល្អ​ៗ ​និង​ស្ដារ​មុខ​មាត់​ក្លឹប​ឡើង​វិញ​បាន គឺ​អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​អាហ្សង់ទីន​ព្រម​នៅ​លេង​ឱ្យ​បន្ដ​ទៀត​ហើយ។ ​

​យ៉ាងណា ​ការ​ទាមទារ​ចំណាយ​ប្រាក់​ដើម្បី​ទិញ​កីឡាករ​ថ្មី​បន្ថែម​ទៀត​នោះ ទំនង​ជា​ពិបាក​បន្តិច​សម្រាប់​ក្លឹប​អំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​កូវីដ​១៩​នេះ។ ​ក្លឹប​ទាំង​អស់ ​បាត់​ចំណូល​ច្រើន​ណាស់ ​ជា​ពិសេស​ដោយសារ​លេង​ដោយ​គ្មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នេះ​ឯង៕

ប្រភព៖ Dailymail 

Next Post

​លោក Ole ​កំពុង​បញ្ចុះបញ្ចូល​ខ្សែ​ប្រយុទ្ធ Edinson Cavani ​ឱ្យ​បន្ដ​លេង​ឱ្យ​ក្រុម Manchester United ​

​លោក Ole ​កំពុង​បញ្ចុះបញ្ចូល​ខ្សែ​ប្រយុទ្ធ Edinson Cavani ​ឱ្យ​បន្ដ​លេង​ឱ្យ​ក្រុម Manchester United ​ទៀត​នៅ​រដូវ​កាល​ក្រោយ​នេះ ​បន្ទាប់​ពី​រូបគេ​ជួយ​ក្រុម​បាន​ច្រើន​កន្លង​មក​។