Dybala ថា​ខ្លួន​ត្រូវ​ការ​តែ​មួយ​គ្រាប់​ទៀត​ប៉ុណ្ណោះ ដើម្បី​ឈ្នះ Challenge ជាមួយ​នឹង Ronaldo

admin

Paulo Dybala បាន​ចាយ​ពេល​ជាង ៥ ឆ្នាំ​ហើយ​ជាមួយ​នឹង​ក្លឹប Juventus ប៉ុន្តែ​គេ​មិន​ទាន់​រក​បាន​ដល់​គ្រាប់​បាល់​ទី ១០០ នៅ​ឡើយ។ ស្ថិតិ​ការ​បង្ហាញ​ខ្លួន ២៤៨ ប្រកួត កីឡាករ​អាហ្សង់ទីន​រក​បាន ៩៩ គ្រាប់​និង Assist ៤០ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​ការ​រក​គ្រាប់​បាល់​នេះ​ដែរ ក៏​នាំ​ឲ្យ​កើត​មាន​ការ Challenge រវាង Dybala និង Ronaldo ដែល​ជា​ជើង​ថ្មី ទើប​ផ្ទេរ​មក Juventus នៅ​ឆ្នាំ ២០១៨ ដោយ​និយាយ​ថា នរណា​រក​បាន​គ្រាប់​បាល់​ទី ១០០ មុន​គឺ​ជា​អ្នក​ឈ្នះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ Ronaldo គេ​ទើប​តែ​ផ្ទេរ​មក​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០១៨ តែ​គេ​រក​បាន ៩៧ គ្រាប់​និង Assist ២២ លើក​ហើយ​នៅ​ការ​បង្ហាញ​ខ្លួន​សរុប ១២៧ ប្រកួត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​បញ្ជាក់​របស់ Dybala និយាយ​ថា៖ “Ronaldo និង​ខ្ញុំ​បាន​ Challenge គ្នា ក្នុង​ការ​ឈាន​ទៅ​ដល់​គ្រាប់​បាល់ ទី ១០០ ជាមួយ Juventus ដោយ​ខ្ញុំ​ត្រូវ​ការ​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ ខណៈ​គាត់​ត្រូវ​ការ ៣ ទៀត ដោយ​ Ronaldo គាត់​ជា​មនុស្ស​ដែល​តែងតែ​ចង់​ឈ្នះ កុំ​ថា​ឡើយ​ត្រឹម​តែ​ក្នុង​ការ​ហ្វឹកហាត់”៕

Next Post

Chelsea ត្រឹមកញ្ចាប់ថវិកា​ 62​លាន រួចជាស្រេចក្នុងការនាំមក Varane មកកាន់ Stamford Bridge

​ក្រុម​តោ​ខៀវ Chelsea ​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ដាក់​តម្លៃ​៦១​លាន​ផោនដើម្បី​ទិញ​យក​ខ្សែ​ការពារ Raphael Varane ​ពី​ក្រុម Real Madrid ​។