លឺថា Cavani ចង់​ទៅ​លេង​ឲ្យ​ក្លឹប​មួយ​នៅ​អាហ្សង់ទីន​វិញ​ក្រោយពីមិនសូវសប្បាយជាមួយបិសាចក្រហម

admin

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ​ Edison Cavani ​ត្រូវ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា​ ចង់​ទៅ​ឲ្យ​ក្លឹប​ Boca Juniors ដែល​ជា​ក្លឹប​មួយ​នៅ​ប្រទេស​អាហ្សង់ទីន​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail។

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​កីឡាករ​វ័យ​៣៤​ឆ្នាំ​នេះ​ ទៅ​លេង​ឲ្យ​ក្លឹប​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន​វិញ​គឺ​ដោយ​សារ​តែ​ Cavani ចង់​ទៅ​នៅ​ជិត​ក្រុម​គ្រួសារ​របស់​គេ​វិញ​។

យ៉ាង​ណា​ក្ដី​ក្រោយ​ទទួល​ដំណឹង​នេះ​ លោក​ Solskajer អ្នកចាត់​ការ​ក្លឹប​ Man Utd បាន​ឆ្លើយ​តប​វិញ​ថា​ លោក​ក៏​ធ្លាប់​សួរ​នាំ​គេ​រឿង​ហ្នឹង​ដែរ​ តែ​គេ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ឲ្យ​ច្បាស់​នៅ​ឡើយ​ទេ​។

Cavani បាន​មក​លេង​ឲ្យ​ Man Utd នៅ​ដើម​រដូវកាល​ឆ្នាំ​២០២០/២១​ ដោយ​ចូល​រួម​លេង​បាន​ ៣១​ប្រកួត​ និង​រកគ្រាប់​បាល់​បាន​ ១០​គ្រាប់​៕

Next Post

ក្រុមស្គរគ្រប់ Everton បានយកឈ្នះលើកំភ្លើងធំ​ Arsenal ដល់ក្នុងដីយក​៣​ពិន្ទុដោយងាយៗ

ក្រុម Everton ​បាន​យក​ឈ្នះ​លើ​ក្រុម​កាំភ្លើង​ធំ Arsenal ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​សប្ដាហ៍​ទី​៣៣​បាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។